ត្រួតពិនិត្យការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២
កប.អនឡាញ - នាថ្ងៃទី ៣០ ខែកញ្ញា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានចុះត្រួតពិនិត្យការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ នៅស្រុក Moc Chau ខេត្ត Son La។
ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ គ្រោងនឹងប្រព្រឹត្តទៅនៅខែតុលា ឆ្នាំ២០២៤ នៅស្រុក Moc Chau និងស្រុក Sop Bao ខេត្ត Houaphanh។ កាលពីខែសីហាកន្លងទៅ គណៈប្រតិភូក្រសួងការពារជាតិនៃប្រទេសទាំងពីរ វៀតណាម-ឡាវ បានរួមគ្នាធ្វើការស្ទង់មតិ និងត្រួតពិនិត្យការត្រៀមរៀបចំជំនួបប្រាស្រ័យនៅស្រុក Moc Chau និងស្រុក Sop Bao។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចុះត្រួតពិនិត្យការត្រៀមរៀបចំជំនួបប្រាស្រ័យនៅច្រកទ្វារព្រំដែន Long Sap |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូបានចុះត្រួតពិនិត្យការត្រៀមរៀបចំនៅទីតាំងដែលគ្រោងនឹងរៀបចំសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យដូចជា៖ ច្រកទ្វារព្រំដែន Long Sap, ប៉ុស្តិ៍ការពារព្រំដែន Long Sap សាលាអនុវិទ្យាល័យ និងសាលាវិទ្យាល័យជនជាតិ Long Sap មជ្ឈមណ្ឌលរដ្ឋបាលស្រុក Moc Chau។ល។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារប្រទេសវៀតណាម បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៃក្រសួងការពារជាតិឡាវ ក៏ដូចជាមន្ទីរ អង្គភាព មូលដ្ឋាននានានៃខេត្ត Son La និងខេត្ត Houaphanh ដើម្បីបញ្ចប់ការងារត្រៀមរៀបចំជាបន្ទាន់ និងធានាឱ្យការរៀបចំបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យប្រកបដោយជោគជ័យ៕
បកប្រែដោយ Huyen Trang