ចារកម្មយោធាគឺជាកម្លាំងសំខាន់មួយដែលមានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មាន វាយតំលៃនិងព្យាករណ៍ស្ថានការណ៍ ព្រមទាំងផ្តល់សេនាធិការជូនថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ក្រសួង អង្គភាព និងមូលដ្ឋាននានាក្នុងការកំណត់គោលមាគ៌ា គោលនយោបាយ និងដោះស្រាយស្ថានភាព កុំឲ្យមានភាពអសកម្ម និងជាយថហេតុខាងយុទ្ធសាស្ត្រ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ អញ្ជើញត្រួតពលកងកិត្ដិយស

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ចារកម្មយោធាគឺជាកម្លាំងដ៏សំខាន់ ស្មោះត្រង់ជាដាច់ខាត ជាពិសេសជាកម្លាំងគួរឲ្យទុកចិត្តរបស់បក្ស និងរដ្ឋ។ លោក To Lam អះអាងថា ក្នុងរយៈពេលជិត ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងរីកចម្រើន ចារកម្មយោធាបានរីកចម្រើនឥតឈប់ឈរ និងសម្រេចបានជោគជ័យនូវភារកិច្ចដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនប្រគល់ឲ្យរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិ និងបង្រួបបង្រួមជាតិកាលពីមុន ក៏ដូចជាបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយម​វៀតណាមនាសព្វថ្ងៃ។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានកត់សម្គាល់ និងកោតសរសើរចំពោះសមិទ្ធិផលដ៏ធំធេង និងប្រពៃណីដ៏ត្រចេះត្រចង់របស់កម្លាំងចារកម្មយោធា ព្រមទាំងកំណត់តម្រូវការខ្ពស់សម្រាប់ចារកម្មយោធាក្នុងស្ថានភាពថ្មី។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ប្រគល់វត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានលេខ ២

អំពីទិសដៅ និងការងារនាពេលខាងមុខ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ស្ថានភាពពិភពលោកនិងតំបន់បន្តមានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ មិនអាចទាយទុកជាមុនបានឡើយ ដែលនឹងជះឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើប្រទេស។ ប្រការនេះតម្រូវឲ្យចារកម្មយោធាត្រូវមានទំនួលខុសត្រូវកាន់តែធ្ងន់ ទាមទារឲ្យមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីបំពេញភារកិច្ច រួមចំណែកជាមួយបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលអនុវត្តការងារយុទ្ធសាស្ត្រទាំងពីរប្រកបដោយជោគជ័យគឺកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមក្នុងស្ថានភាពថ្មី។

ចារកម្មយោធា បន្តអនុវត្តបានល្អនូវតួនាទីជាទីភ្នាក់ងារចារកម្មយុទ្ធសាស្ត្ររបស់បក្ស រដ្ឋ និងជាទីភ្នាក់ងារចារកម្មយោធារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានស្នើឲ្យចារកម្មយោធាត្រូវត្រួតពិនិត្យជាប្រចាំនូវការរៀបចំក្បាលម៉ាស៊ីន តាមទិស "ចំណាន  ប្រសិទ្ធភាព និងត្រឹមត្រូវតាមមុខងារ"។ ធានាបរិមាណនិងគុណភាព មុខងារ និងភារកិច្ច លទ្ធភាពក្នុងការអនុវត្តភារកិច្ច។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គនាយកដ្ឋានលេខ ២

ចារកម្មយោធាត្រូវតែផ្តោតលើការកសាងក្រុមកម្មាភិបាលចារកម្មបដិវត្តន៍ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការកសាងកម្លាំងចារកម្មបដិវត្តន៍។ កសាងក្រុមកម្មាភិបាលដែលមានឆន្ទៈនយោបាយរឹងមាំ សមត្ថភាពនិងជំនាញសមស្របនឹងមុខងារ និងភារកិច្ច។ បរិមាណសមស្របនិងគុណភាពខ្ពស់; លើកកំពស់ឆន្ទៈនយោបាយ រកឃើញកត្ដាថ្មី និងផ្តល់សេនាធិការលើគោលមាគ៌ា និងគោលនយោបាយ ឆ្លើយតបតម្រូវការភារកិច្ច។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអញ្ជើញទៅទស្សនាផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងដាំដើមឈើអនុស្សាវរីយ៌នៅបរិវេណទីស្នាក់ការអគ្គនាយកដ្ឋានលេខ ២…៕

បកប្រែដោយ Pham Diep