អនុវត្តសេចក្តីណែនាំក្នុងដំណើរបំពេញទស្សនកិច្ច និងត្រួតពិនិត្យកាលពីខែមិថុនាកន្លងទៅរបស់ក្រុមការងារអន្តរស្ថាប័នស្តីពីវៀតណាមចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Pham Truong Son អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមនោះ ក្រុមវិស្វកម្មលេខ២បានរៀបចំផែនការស្រាវជ្រាវ និងសាងសង់បន្ទប់រៀនសម្រាប់សាលា Abyei និងសាលា B. Koul Adol (បឋមសិក្សា និងមធ្យមសិក្សា)។

ថវិកាសម្រាប់សាងសង់បន្ទប់រៀនត្រូវបានបរិច្ចាកដោយសមាជិកនៃគណៈប្រតិភូនៅនឹងកន្លែងនៅពេលដែលគណៈប្រតិភូដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Pham Truong Son ទៅទស្សនាសាលារៀនមួយចំនួនក្នុងតំបន់។ ដោយមើលឃើញថាសម្ភារៈបរិក្ខារសិក្សារបស់សាលានៅ​មាន​ការខ្វះខាត​ជាច្រើន​នោះ សមាជិកនៃគណៈប្រតិភូមានការរំជួលចិត្តយ៉ាងខ្លាំង និងបានធ្វើការបរិច្ចាគភ្លាមៗបន្ទាប់ពីប្រធានគណៈប្រតិភូបានស្នើ។ ក្រុមវិស្វកម្មលេខ ២ ត្រូវបានប្រគល់ភារកិច្ចនៅនឹងកន្លែងឲ្យធ្វើការសាងសង់បន្ទប់រៀនឱ្យបានឆាប់រហ័ស ជួយសាលារក្សាថ្នាក់រៀនក្នុងរដូវវស្សា និងទឹកជំនន់។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son និងគណៈប្រតិភូបានជូនអំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សា E.C.S.S Nyinkuac ក្នុងឱកាសអញ្ជើញមកទស្សនាសាលា

បន្ទប់រៀននីមួយៗមានទំហំប្រហែល ៦០ ម៉ែត្រការេ ដែលរចនាឡើងទៅតាមគោលបំណងប្រើប្រាស់ និងលក្ខណៈសណ្ឋានដីរបស់សាលានីមួយៗ ហើយបានធ្វើពីដែក ស័ង្កសីចាក់ ស៊ីម៉ងត៍ដែលនៅសេសសល់បន្ទាប់ពីសាងសង់គម្រោង... រីឯឥដ្ឋត្រូវបានទិញពីប្រជាជនក្នុងតំបន់។

រដូវវស្សានៅ Abyei មិនត្រឹមតែធ្វើឱ្យផ្លូវចរាចរណ៍កកស្ទះ និងពិបាកធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសាលារៀនភាគច្រើននៅកន្លែងនេះលិចក្នុងភក់ដី។ បន្ទប់រៀនត្រូវបានសាងសង់ឡើងដោយសសរឈើ ជញ្ជាំងឬស្សី និងដំបូលប្រក់ស្មៅ ដែលក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងអាចរលំ។ ដូច្នេះហើយ ក្នុងរដូវវស្សា សិស្សានុសិស្ស តែងតែខកខានការសិក្សាជាច្រើនថ្ងៃជាប់ៗគ្នា ដោយសារមិនមានបន្ទប់រៀនគ្រប់គ្រាន់។

leftcenterrightdel
គណៈប្រតិភូបានថតរូបទុកជាអនុស្សាវរីយ៍ជាមួយសិស្សក្នុងពិធីប្រគល់បន្ទប់រៀនដល់សាលា Abyei Boys' 
leftcenterrightdel
ក្រុមវិស្វកម្មលេខ២ ប្រគល់បន្ទប់រៀនថ្មី ដល់សាលា B. Koul Adol

បើតាមលោកអនុសេនីយ៍ឯកបំរុង Kieu Van Thang ក្រុមសំណង់លេខ២ ឲ្យ​ដឹង​ថា តំបន់ Abyei មានកុមារច្រើន ដូច្នេះហើយសាលានីមួយៗនៅទីនេះអាចមានសិស្សបានជាង ២០០០ នាក់ នាំឲ្យខ្វះខាតបន្ទប់រៀន។ ដូច្នេះដំណោះស្រាយចាំបាច់គឺត្រូវប្រញាប់សាងសង់បន្ទប់រៀនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យកុមារបានទៅរៀននៅរដូវវស្សា។ ប្រឈមមុខនឹងស្ថានភាពនេះ ក្រុមវិស្វកម្មលេខ២ របស់វៀតណាមបានរៀបចំការត្រួតពិនិត្យស្រាវជ្រាវសាលារៀននៅតំបន់នោះ ដើម្បីសាងសង់បន្ទប់រៀនសម្រាប់ករណីបន្ទាន់។ បន្ទាប់រយៈពេល ៣ សប្តាហ៍ ដោយជំនះអាកាសធាតុនៃរដូវវស្សា ទឹកជំនន់ ពិបាកដឹកជញ្ជូនសម្ភារៈនោះ បន្ទប់រៀនត្រូវបានសាងសង់រួចរាល់ ដែលអាចបម្រើសិស្សបានជាង ៨០ នាក់ក្នុងមួយបន្ទប់។

លោក  Tong Emmanuel Deng នាយករងសាលា B. Koul Adol បានចែករំលែកថា៖ "ថ្នាក់រៀនថ្មីនឹងជួយធានាការរៀនរបស់សិស្សកាន់តែងាយស្រួល។ ជាពិសេសក្នុងលក្ខខណ្ឌអាកាសធាតុដូចពេលនេះ បន្ទាប់ពីភ្លៀងធ្លាក់មួយមេមក សាលារៀនទាំងមូលត្រូវជន់លិចដោយទឹក និងភក់ដី។ ការគាំទ្ររបស់វៀតណាមនឹងជួយសិស្សានុសិស្ស ជាពិសេសកុមារមានកន្លែងសិក្សាប្រកបដោយសុវត្ថិភាពពេញមួយថ្ងៃ"។

leftcenterrightdel
ក្តីសប្បាយរីករាយរបស់សិស្សនៅសាលា B. Koul Adol ដោយបានរៀនក្នុងបន្ទប់រៀនថ្មី

នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញាមុនពេលត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីបំពេញកាតព្វកិច្ចអស់រយៈពេលមួយឆ្នាំក្រុមវិស្វកម្មលេខ២ បានរៀបចំការប្រគល់បន្ទប់រៀនដល់សាលា Abyei ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី Ameer Muhammad Umrani ប្រធានស្តីទីបេសកកម្ម និងជាមេបញ្ជាការនៃកងកម្លាំងយោធានៃបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ Abyei (UNISFA) សហសេវិកអន្តរជាតិ និងប្រជាជនក្នុងតំបន់។

ចែករំលែកនៅក្នុងពិធីនេះ តំណាងនៃវិស័យអប់រំ Abyei បានអះអាងថា៖ "សម្រាប់ពួកយើង ជំនួយផ្នែកហិរញ្ញវត្ថុមិនអាចស្មើនឹងសកម្មភាពជាក់លាក់ណាមួយឡើយ។ វាគឺជាសកម្មភាពនាពេលថ្មីៗនេះរបស់វៀតណាម ដែលបានជួយប្រជាជន Abyei យ៉ាងច្រើន ជាពិសេសសម្រាប់ការងារអប់រំ។ មិត្តវៀតណាមបានសាងសង់បន្ទប់រៀនសម្រាប់សាលារៀនស្ទើរតែទាំងអស់នៅ Abyei ជូនសៀវភៅ កុំព្យូទ័រយួរដៃ ... នេះជាក្តីសង្ឃឹមរបស់សហគមន៍ របស់ប្រជាជន Abyei គ្រប់រូបសម្រាប់អនាគតដ៏ត្រចះត្រចង់ សូមអរគុណក្រុមវិស្វកម្ម សូមអរគុណប្រទេសវៀតណាម។

ក្នុងដំណើរទស្សនកិច្ច ត្រួតពិនិត្យនៅខែមិថុនា ក្រុមការងារអន្តរស្ថាប័នស្តីពីវៀតណាម ចូលរួមក្នុងការរក្សាសន្តិភាព អង្គការសហប្រជាជាតិបានប្រគល់បន្ទប់រៀនចំនួនពីរ ផ្ទះបាយមួយ និងផ្តល់អំណោយជាច្រើនដល់សាលាបឋមសិក្សា E.C.S.S Nyinkuac។ សំណង់ទាំងនេះត្រូវបានសាងសង់ដោយក្រុមវិស្វកម្មលេខ២ របស់វៀតណាម ដើម្បីកែលម្អលក្ខខណ្ឌសិក្សាសម្រាប់សិស្សជាង ៣០០ នាក់ និងគ្រូបង្រៀន ១១ នាក់៕

បកប្រែដោយ Duy Hoan