លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានវាយតំលៃថា ក្នុងរយៈពេលកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុនត្រូវបានជម្រុញដោយឥតឈប់ឈរ និងសម្រេចបាននូវវឌ្ឍនភាពសំខាន់។ លោកសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយត្រូវបានជំរុញដោយថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Pham Hoai Nam ទទួលលោក Kubo Fumiaki

លោក Kubo Fumiaki បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងវៀតណាម។ ដោយវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ លោក Kubo Fumiaki សង្ឃឹមថា ក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តយកចិត្តទុកដាក់ និងជម្រុញបន្ថែមទៀតវិស័យនេះ។

លោកឧត្តមសេនីយ៍ឯក Pham Hoai Nam បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមមានតម្រូវការយ៉ាងធំធេងក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅសាកលវិទ្យាល័យ និងក្រោយឧត្តមសិក្សា ជាពិសេសជំនាញបច្ចេកទេសខ្ពស់។ លោកស្នើឲ្យលោក Kubo Fumiaki យកចិត្តទុកដាក់ និងជម្រុញវិស័យនេះ។ លោកឧត្តមសេនីយ៍ឯក Pham Hoai Nam អះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិទ្យាស្ថាន និងសាលានៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរ ជំនួបប្រាស្រ័យ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការបណ្តុះបណ្តាលនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh