ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសហការីក្នុងក្រុមការងារ Abyei រួមជាមួយនឹងការស្វាគមន៍យ៉ាងសប្បាយរីករាយពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុមការងារទាំងមូលបានផ្លាស់ទៅមូលដ្ឋានផ្លូវហាយវេ និងអនុវត្តការងារទទួលការប្រគល់ជូនពីក្រុមវិស្វកម្មលេខ ៣។

leftcenterrightdel
សមាជិកនៃក្រុមវិស្វកម្មលេខ៣ នៅលើឧទ្ធម្ភាគចក្រទៅ Abyei  (រូបថត៖ ក្រុមវិស្វកម្មលេខ៣)

យោងតាមលោកវរសេនីយ៍ទោ Pham Van Hao ប្រធានក្រុមវិស្វកម្មលេខ៣ ឲ្យដឹងថា បែបបទត្រូវបានអនុវត្តយ៉ាងឆាប់រហ័សព្រោះក្រុមការងារទាំងមូលបានធ្វើដំណើរតាមពេលវេលាដែលបានកំណត់ក្នុងផែនការដោយគោរពតាមបទបញ្ជាយ៉ាងតឹងរ៉ឹងក្នុងអំឡុងពេលប្រតិបត្តិការនិងធានាសុវត្ថិភាពទាំងស្រុង។ ទោះបីជាធ្វើដំណើរយ៉ាងឆ្ងាយក៏ដោយ ក៏កម្មាភិបាល យុទ្ធជន ១០០% មានសុខភាពល្អ មានស្មារតីរំភើប និងត្រៀមខ្លួនទទួលភារកិច្ចនៅបេសកកម្ម។

leftcenterrightdel
ក្រុមវិស្វកម្មលេខ៣ បានមកដល់តំបន់ Abyei  (រូបថត៖ ក្រុមវិស្វកម្មលេខ៣)

ក្នុងប៉ុន្មានថ្ងៃខាងមុខ ក្រុមការងារទាំងមូលនឹងផ្តោតលើការតាំងទីលំនៅ ទទួលសម្ភារៈបរិក្ខារ រៀបចំការបណ្តុះបណ្តាល បំប៉ន់ជំនាញបើកបរ និងការអនុវត្តផែនការប្រយុទ្ធនៅនឹងកន្លែង។

leftcenterrightdel
ប្រជុំដើម្បីដាក់ពង្រាយការងារភ្លាមៗបន្ទាប់ពីមកដល់មូលដ្ឋនា (រូបថត៖ ក្រុមវិស្វកម្មលេខ៣)

leftcenterrightdel
ប្រជុំដើម្បីដាក់ពង្រាយការងារភ្លាមៗបន្ទាប់ពីមកដល់មូលដ្ឋាន (ក្រុមវិស្វកម្មរលេខ៣)

ដោយមានស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ ក្រុមការងារទាំងមូលនឹងបន្តលើកកម្ពស់ភាពជោគជ័យរបស់ក្រុមមុនៗក្នុងតំបន់ ជំនះការលំបាក និងបំពេញការងារដោយជោគជ័យនាពេលខាងមុខ៕

បកប្រែដោយ Duy Hoan