ថ្លែងនៅក្នុងពិធីចេញដំណើរនេះ លោកឧត្តមសេនីយ៍ត្រី Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានឲ្យដឹងថា កងពេទ្យកម្រិត២ លេខ៦ ជាមួយកម្មាភិបាល និងបុគ្គលិកចំនួន ៦៣ នាក់ រួមនិងក្រុមវិស្វកម្មលេខ៣ដោយមានកម្មាភិបាល និងបុគ្គលិកចំនួន ១៨៤ នាក់ បានទទួលការបណ្តុះបណ្តាល និងអាចឆ្លើយតបបានទៅនឹងបទប្បញ្ញត្តិទាំងអស់របស់អង្គការសហប្រជាជាតិ និងអាជ្ញាធរនៃប្រទេសសាមី។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់អង្គភាពចំនួនពីរ ដែលត្រៀមចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

លោកឧត្តមសេនីយ៍ត្រី Pham Manh Thang បានសង្កត់ធ្ងន់ថា៖ “នាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានសម្របសម្រួលជាមួយវិទ្យាស្ថានពេទ្យយោធា និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលផ្នែកនយោបាយ យោធា ភស្តុភារបច្ចេកទេស ជំនាញវេជ្ជសាស្រ្ត និងចំណេះដឹងផ្នែករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ល។ ដោយប្រកាន់ភ្ជាប់ទៅនឹងស្ថានភាព និងភារកិច្ចនៅស្ថានបេសកកម្ម; សម្របសម្រួលជាមួយដៃគូអន្តរជាតិ ដើម្បីផ្តល់ការបណ្តុះបណ្តាលភាសាអង់គ្លេស និងខ្លឹមសារពិសេសមួយចំនួន ស្តីពីការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចជា៖ ការសង្គ្រោះបឋម ការដឹកជញ្ជូនផ្នែកវេជ្ជសាស្ត្រតាមផ្លូវអាកាស និងការទប់ស្កាត់អំពើហិង្សាផ្លូវភេទ ច្បាប់មនុស្សធម៌អន្តរជាតិ និងវិធីកំណត់អត្តសញ្ញាណជាតិផ្ទុះ ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសហប្រជាជាតិ និងតម្រូវការសម្រាប់បំពេញភារកិច្ចនៅស្ថានបេសកកម្ម។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ប្រមុខក្រសួងការពារប្រទេស និងប្រតិភូអន្តរជាតិជូនដំណើរកម្មាភិបាល និងយោធិន

នៅក្នុងពិធីនេះ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានប្រគល់ទង់ជាតិជូនតំណាងក្រុមវិស្វកម្មលេខ៣ និងកងពេទ្យកម្រិត២ លេខ៦ មុនពេលចេញដំណើរ។ លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមបានបញ្ជូននាយទាហាន និងយោធិនជំនាញជិត ៩០០ នាក់ ក្នុងនោះមាននាយទាហាននគរបាលប្រជាជនចំនួន ១៣ នាក់ ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា នាយទាហានដែលបំពេញភារកិច្ចរក្សាសន្តិភាពគឺជា “បេសកជនសន្តិភាព” នៅអង្គការសហប្រជាជាតិ ដោយរួមចំណែកបំភ្លឺរូបភាពទឹកដី និងមនុស្សវៀតណាម៕

បកប្រែដោយ Thanh Cong