leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល

ក្នុងដំណើរការបណ្តុះបណ្តាល សិក្ខាកាមទាំងឡាយបានស្វែងយល់អំពីខ្លឹមសារជាមូលដ្ឋានអំពីវិធីសាស្រ្តស្រាវជ្រាវប្រវត្តិសាស្ត្រយោធា រួមជាមួយនឹងបទពិសោធន៍ជាក់ស្តែងមួយចំនួនក្នុងការស្រាវជ្រាវ និងការគ្រប់គ្រងវិទ្យាសាស្ត្រប្រវត្តិសាស្ត្រយោធារបស់កងទ័ពប្រជាជន​វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបិទវគ្គបណ្តុះបណ្តាល

លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien នាយកវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម បានវាយតម្លៃថា ថ្វីត្បិតតែពេលវេលាបណ្តុះបណ្តាលក្នុងរយៈពេលខ្លីក៏ដោយ ហើយចំនួនចំណេះដឹងដែលណែនាំក្នុងប្រធានបទនីមួយៗមានច្រើនណាស់ ប៉ុន្តែក្នុងស្មារតីសិក្សាដ៏ក្លៀវក្លារបស់នាយទាហាននៃកងទ័ពប្រជាជនឡាវ ជាមួយនឹងចិត្តខ្លែងនៃគ្រូបង្រៀន និងវិធីសាស្រ្តបង្រៀនបែបទំនើប និងវិជ្ជមាន វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យ។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien បានសម្តែងនូវក្តីសង្ឃឹមថា នៅពេលត្រឡប់មកប្រទេសវិញ នាយទាហាននៃកងទ័ពប្រជាជនឡាវនឹងយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលប្រកបដោយភាពច្នៃប្រឌិត និងចូលរួមកសាងកងទ័ពប្រជាជនឡាវកាន់តែរឹងមាំ ក៏ដូចជារួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាពពិសេសរវាងកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Huyen Trang