គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Le Quang Tuyen នាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានចូលរួមការតាំងពិព័រណ៍ក្នុងគោលបំណងទៅទស្សនា និងស្វែងយល់អំពីនិន្នាការអភិវឌ្ឍន៍ផលិតផល និងវឌ្ឍនភាពបច្ចេកវិទ្យា ដំណោះស្រាយក្នុងវិស័យការពារជាតិនៃបណ្ដាប្រទេសជុំវិញពិភពលោក  តាមរយៈនោះ ផ្តល់សេនាធិការដល់ក្រសួងការពារប្រទេសក្នុងការកសាង និងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិក្នុងប្រទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Quang Tuyen  (កណ្ដាល) និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិ Azerbaijan លើកទី៥

ដំណើរទស្សនកិច្ចបានចូលរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងឧស្សាហកម្មការពារជាតិជាមួយប្រទេស Azerbaijan។ នេះក៏ជាឱកាសមួយដើម្បីជួបប្រាស្រ័យ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងមិត្តភាពទ្វេភាគីលើគ្រប់វិស័យ; ទន្ទឹមនឹងនោះ សិក្សាស្វែងយល់ពីរបៀបរៀបចំការតាំងពិព័រណ៍ការពារជាតិ ដើម្បីបម្រើការរៀបចំការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤។

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូទស្សនាផលិតផលមួយចំនួននៅស្តង់តាំងពិព័រណ៍

នៅ ADEX 2024 គណៈប្រតិភូបានចូលរួមពិធីបើក ទៅទស្សនាស្តង់ និងកន្លែងតាំងបង្ហាញផលិតផលរបស់អង្គភាពអាជីវកម្ម និងសាជីវកម្មធំៗមួយចំនួននៅលើពិភពលោក ផ្លាស់ប្តូរព័ត៌មាន និងអញ្ជើញចូលរួមការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ៕

បកប្រែដោយ Huyen Trang