លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ កំពុងអភិវឌ្ឍយ៉ាងរឹងមាំនៅពេលកន្លងមកនេះ ជាពិសេសលើវិស័យអប់រំ និងបណ្តុះបណ្តាល សន្តិសុខដែនសមុទ្រ ជំនះផលវិបាកនៃសង្គ្រាម ឧស្សាហកម្មការពារជាតិ និងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជូនវត្ថុអនុស្សាវរីយ៍ដល់លោកនាយឧត្តមសេនីយ៍ Lee Young Su

លោកនាយឧត្តមសេនីយ៍ Lee Young Su បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong អំពីលទ្ធផលនៃកិច្ចប្រជុំជាមួយលោកឧត្តមសេនីយ៍ទោ Nguyen Van Hien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស មេបញ្ជាការនៃប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាសវៀតណាម។ តាមនោះ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក និងឯកភាពលើទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ លោកនាយឧត្តមសេនីយ៍ Lee Young Su បានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិនិយាយរួម និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងអាកាសនៃប្រទេសទាំងពីរនិយាយដោយឡែក នឹងអភិវឌ្ឍបន្ថែមទៀតនាពេលខាងមុខ។

ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រ និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពជើងអាកាសនៃប្រទេសទាំងពីរអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានឯកភាព ជម្រុញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងទាំងពីរឲ្យអភិវឌ្ឍកាន់តែជាក់ស្តែង និងនិរន្តរភាព សមស្របនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិនិយាយដោយឡែក និងទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងនិយាយរួម៕

បកប្រែដោយ Thuy Anh