ក្នុងបរិយាកាសមិត្តភាព និងពោរពេញទៅដោយភាពកក់ក្តៅ និងភាតរភាព រដ្ឋមន្ត្រីទាំងពីរបានរួមគ្នាវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-គុយបា ក្នុងរយៈពេលកន្លងមក និងកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

ភាគីទាំងពីរបានចាត់ទុកថា ក្នុងទំនាក់ទំនង វៀតណាម-គុយបាជារួម កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតែងតែជាសសរស្តម្ភមួយ។ ដោយឈរលើកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីទាំងពីរក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់លោករដ្ឋមន្ត្រី Álvaro López Miera ក្នុងខែមិថុនា ឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីបន្តត្រូវបានអនុវត្តយ៉ាងសកម្មលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ការងារបក្ស និងការងារនយោបាយក្នុងជួរកងទ័ព; ការបណ្តុះបណ្តាលធនធានមនុស្ស; ឧស្សាហកម្មការពារជាតិ បច្ចេកទេសយោធា; សន្តិសុខតាមអ៊ីនធឺណិត...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង ប្រសិទ្ធភាព និងស៊ីជម្រៅ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; រក្សាកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈរវាងបណ្តាស្ថាប័ន និងអង្គភាព; ជួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍រវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបក្ស និងការងារនយោបាយ រួមទាំងការសម្របសម្រួលរៀបចំផែនការអនុវត្តសកម្មភាពរំលឹកខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-គុយបា (១៩៦០-២០២៥); អនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេសយោធា និងឧស្សាហកម្មការពារជាតិប្រកបដោយប្រសិទ្ធភាព; បន្តយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលត្រូវបានជំរុញ និងត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពដូចជា៖ ការផ្លាស់ប្តូរព័ត៌មាន ពេទ្យយោធា សន្តិសុខតាមអ៊ីនធឺណិត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ រវាងសហគ្រាសយោធានៃប្រទេសទាំងពីរ។ល។

លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Álvaro López Miera ក៏បានចាត់ទុកដែរថា ក្នុងបរិបទស្ថានការណ៍ពិភពលោក និងតំបន់បន្តមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកព្យាករណ៍ដូចសព្វថ្ងៃនេះ ប្រទេសទាំងពីរ និងកងទ័ពទាំងពីរចាំបាច់ត្រូវបន្តពង្រឹង និងពង្រីកចំណងសាមគ្គីភាព ការគាំទ្រ និងជំនួយទៅវិញទៅមក ព្រមទាំងជឿជាក់ថា ជាមួយនឹងលទ្ធផលដែលសម្រេចបាន និងការយកចិត្តទុកដាក់ និងការណែនាំយ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិទាំងពីរ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិគុយបា-វៀតណាមនឹងបន្តអភិវឌ្ឍឡើងកម្រិតកម្ពស់ថ្មីមួយ៕

បកប្រែដោយ Huyen Trang