leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុង​កិច្ចប្រជុំ​

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រធានគណៈប្រតិភូ ADSOM វៀតណាម បានឲ្យដឹងថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍ចារកម្មយោធា/ការពារជាតិលើកទី១ នៃបណ្តាប្រទេសអាស៊ាននៅទីក្រុងហាណូយ នាខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីអនុវត្តជាក់លាក់គំនិតផ្តួចផ្តើមសហគមន៍ចារកម្មយោធាការពាជាតិដែលលើកឡើងដោយវៀតណាម និងសង្ឃឹមថាប្រទេសអាស៊ាននឹងគាំទ្រចូលរួមកិច្ចប្រជុំនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងប្រធានគណៈប្រតិភូបណ្ដាប្រទេសអាស៊ាននៅ ADSOM

នៅក្នុងកិច្ចប្រជុំនេះ ប្រមុខគណៈប្រតិភូនៃប្រទេសអាស៊ានបានអនុម័ត និងឯកភាពដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM)  នូវឯកសារផ្តួចផ្តើមថ្មី រួមទាំងសេចក្តីព្រាងឧបសម្ព័ន្ធនៃឯកសារនិយមន័យស្តីពីការចុះសម្រុងគ្នាលើគំនិតផ្តួចផ្តើម ADMM និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ។ ជាពិសេស វៀតណាមដើរតួនាទីតភ្ជាប់ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលការពារជាតិ។

* នៅខាងក្រៅ ADSOM លោកឧត្តមសេនីយឯក Hoang Xuan Chien បានជួបពិភាក្សាទ្វេភាគីជាមួយ លោកឧត្តមសេនីយ៍ឯក Vongkham Phommakone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; លោកឧត្តមសេនីយ៍ទោ Somphone Mittaphone អនុប្រធាន​អគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ប្រធានគណៈប្រតិភូ ADSOM ឡាវ។

នៅក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ឯក Vongkham Phommakone លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ឯក Vongkham Phommakone បានចែករំលែកអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុង Yagi ដល់ប្រទេសទាំងពីរ និងសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ យោធាគឺជាកម្លាំងមួយ ក្នុងចំណោមកម្លាំងត្រួសត្រាយផ្លូវ ក្នុងការជម្នះនូវផលវិបាកនៃខ្យល់ព្យុះ ជួយគាំទ្រប្រជាពលរដ្ឋឲ្យមានលំនឹងជីវភាពរស់នៅ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងឧត្តមសេនីយ៍ឯក Vongkham Phommakone អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឡាវនាពេលថ្មីៗនេះ។ លទ្ធផលទាំងនេះបានរួមចំណែកជាវិជ្ជមានដល់ការរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងប្រទេសនីមួយៗ ការពង្រឹង និងរឹតបន្តឹងបន្ថែមទៀតនូវចំណងមិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស និងរដ្ឋ និងកងទ័ពនៃប្រទេសទាំងពីរ។ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃផែនការសហប្រតិបត្តិការឆ្នាំ ២០២៤ ជាពិសេសផ្តោតទៅលើវិស័យដូចជា ការបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនាពេលបច្ចុប្បន្នដូចជា៖ ការសន្ទនាគោលនយោបាយការពារជាតិនៅថ្នាក់អនុរដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែន; ការបណ្តុះបណ្តាលកម្មាភិបាល; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការងារបក្ស និងការងារនយោបាយ។​ ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ឡាវលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខ។

គួរំលឹក លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានជំនួបទ្វេភាគីជាមួយ លោកឧត្តមសេនីយ៍ទោ Somphone Mittaphone អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ប្រធានគណៈប្រតិភូ ADSOM ឡាវ ដើម្បីពិភាក្សា ផ្សព្វផ្សាយ និងអនុវត្តខ្លឹមសារសំខាន់ៗទាក់ទងនឹងទំនាក់ទំនងការពារជាតិ។ ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ ដូចជាវេទិកា កិច្ចប្រជុំ ទាំងពហុភាគី និងទ្វេភាគី។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូនៃប្រទេស​មួយ​ចំនួន

នៅខាងក្រៅ ADSOM លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន ដើម្បីជំរុញ និងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី។ សម្របសម្រួលដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន។

បកប្រែដោយ Thanh Cong