ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យយោធាលេខ១៧៥ បានចូលរួមក្នុងការគ្រប់គ្រង និងរៀបចំការបង្វឹកបង្ហាត់សម្រាប់កងពេទ្យកម្រិត២ ដែលចូលរួមសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស្ថានបេសកកម្មស៊ូដង់ខាងត្បូង រួមមាន កងពេទ្យកម្រិត២ លេខ១ កងពេទ្យកម្រិត២ លេខ៣ និងកងពេទ្យកម្រិត២ លេខ៥។ កងពេទ្យកម្រិត២ ទាំងបីបានបញ្ចប់ភារកិច្ចរបស់ខ្លួនដោយជោគជ័យ រួមចំណែកក្នុងការគូសសញ្ញាសម្គាល់ការអភិវឌ្ឍថ្មីរបស់កងទ័ពវៀតណាមក្នុងយុគសម័យថ្មី បន្តផ្សព្វផ្សាយរូបភាពរបស់កងទ័ពលោកអ៊ំ ហូ ដល់មិត្តភក្តិអន្តរជាតិ និងប្រជាជននៃប្រទេសម្ចាស់ផ្ទះ។ តាមរយៈនោះ រួមចំណែកក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស។

leftcenterrightdel
ប្រតិភូផ្លាស់ប្ដូរយោបល់នៅខាងក្រៅកិច្ចពិភាក្សា

ក្នុងកិច្ចពិភាក្សា នាយទាហានដែលចូលរួមកងពេទ្យកម្រិត២ ទៅបំពេញភារកិច្ចរក្សាសន្តិភាព បានចែករំលែកបទពិសោធន៍ជំនាញ ការកសាងសាមគ្គីភាព ជំនះការលំបាក កិច្ចការបរទេស... ដើម្បីកងពេទ្យបំពេញភារកិច្ចប្រកបដោយជោគជ័យ។ ក្នុងឱកាសនេះ តំណាងកងពេទ្យកម្រិត២ លេខ៧ ក៏បានសន្យាថា នឹងត្រៀមរៀបចំឲ្យបានល្អ និងត្រៀមខ្លួនជាស្រេចចេញដំណើរទៅបំពេញភារកិច្ចចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ នាពេលខាងមុខ។

ក្នុងកិច្ចពិភាក្សានេះ លោកឧត្ដមសេនីយ៍ត្រី Tran Quoc Viet លេខាគណៈកម្មាធិការបក្ស នាយកមន្ទីរពេទ្យយោធាលេខ១៧៥ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងដៃគូអន្តរជាតិ ដែលយកចិត្តទុកដាក់ ណែនាំ និងជួយគាំទ្រដល់មន្ទីរពេទ្យយោធាលេខ ១៧៥ ក្នុងការបញ្ជូនកងពេទ្យកម្រិត២ ទៅចូលរួមកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ព្រមទាំង ក៏ថ្លែងអំណរគុណចំពោះនាយទាហាន និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ១ កងពេទ្យកម្រិត២ លេខ៣ និងកងពេទ្យកម្រិត២ លេខ៥ ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ រួមចំណែកផ្សព្វផ្សាយរូបភាពពេទ្យយោធារបស់កងទ័ពប្រជាជនវៀតណាមដល់មិត្តអន្តរជាតិ។

តាមរយៈកិច្ចពិភាក្សានេះ លោកឧត្ដមសេនីយ៍ត្រី Tran Quoc Viet សង្ឃឹមថា នាយទាហាន និងបុគ្គលិកមន្ទីរពេទ្យយល់កាន់តែច្បាស់អំពីអត្ថន័យ និងកិត្តិយសនៃការបំពេញបេសកកម្មអន្តរជាតិ ក៏ដូចជាភារកិច្ចផ្សេងៗទៀតរបស់មន្ទីរពេទ្យ។ កិច្ចពិភាក្សានេះគឺជាសកម្មភាពបញ្ជាក់ពីមោទនភាពរបស់មន្ទីរពេទ្យក្នុងរយៈពេល ១០ ឆ្នាំដែលរួមជាមួយប្រទេសជាតិ និងកងទ័ពចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

បកប្រែដោយ Thuy Anh