ពិព័រណ៍នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីលានធំនៃសួនឧទ្យាន Hoa Binh ខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ។

leftcenterrightdel
ភ្ញៀវទស្សនាទិញទំនិញនៅឯពិព័រណ៍នេះ

ដោយមានស្តង់ទំនិញចំនួន ១០០ របស់អង្គភាពនិងអាជីវកម្មជិត ១០០ មកពីខេត្ត-ក្រុងចំនួន ៣២ នៅទូទាំងប្រទេស និងភូមិសិប្បកម្មប្រពៃណីក្នុងទីក្រុងហាណូយបានចូលរួមតាំងបង្ហាញ និងឧទ្ទេសនាមផលិតផលឆ្នើម និងផលិតផលពិសេសក្នុងតំបន់ ផលិតផលកសិកម្មកែច្នៃ ទំនិញប្រើប្រាស់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ សិប្បកម្ម និងផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន... ក៏ដូចជាការផ្សព្វផ្សាយរូបភាពនៃវប្បធម៌និងប្រវត្តិសាស្ត្រក្នុងមូលដ្ឋាន។

ពិព័រណ៍នេះក៏មានសកម្មភាពដូចជា៖ ការតាំងបង្ហាញផលិតផល; ការសម្តែងអាវផាយប្រពៃណី; សាកពិសោធន៍ផលិតផល; សកម្មភាពវប្បធម៌និងសិល្បៈប្រពៃណី។ ជាពិសេស ពិព័រណ៍ក៏មានបរិយាកាស៖ តាំងពិព័រណ៍ហ្វូស៊ីលរបស់សារមន្ទីរហ្វូស៊ីលហាណូយ; បរិយាកាសសៀវភៅ និងសកម្មភាពលេងកម្សាន្តសម្រាប់កុមារ; បរិយាកាសតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុនផលិតរថយន្ត និងម៉ូតូអគ្គិសនី Vinfast និងក្រុមហ៊ុនម៉ូតូ Harley-Davidson ជាដើម៕

តាម vovworld.vn