leftcenterrightdel
រូបថតឧទាហរណ៍

ជំនួយនេះត្រូវបានផ្តល់ពីមូលនិធិឆ្លើយតបគ្រោះមហន្តរាយអាស៊ី-ប៉ាស៊ីហ្វិក។ លោក Shantanu Chakraborty នាយក ADB ប្រចាំប្រទេសវៀតណាម បានចែករំលែកថា ADB វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការឆ្លើយតបទៅនឹងការខូចខាតដែលបណ្តាលមកពីព្យុះ Yagi។ ជំនួយនេះរបស់ ADB នឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្លើយតបយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលវៀតណាម។ ADB ក៏សន្យាសហការជាមួយរដ្ឋាភិបាលវៀតណាមក្នុងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយនៅបណ្ដាខេត្តដែលរងផលប៉ះពាល់ ដើម្បីកសាងឡើងវិញឲ្យកាន់តែប្រសើរឡើង និងលើកកម្ពស់សមត្ថភាពឆ្លើយតប ដែលជាកត្តាសំខាន់ក្នុងបរិបទនៃការកើនឡើងរបស់គ្រោះមហន្តរាយធម្មជាតិ៕

បកប្រែដោយ Thuy Anh