leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទការសែត

លោក Shantanu Chakraborty នាយក ADB ប្រចាំប្រទេសវៀតណាម បាននិយាយថា “សេដ្ឋកិច្ចរបស់វៀតណាមបានងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ហើយបន្តរក្សាសន្ទុះកំណើន ទោះបីជាមានអស្ថិរភាពនៅលើពិភពលោកក៏ដោយ។ ការស្ទុះងើបឡើងវិញសម្រេចបានដោយសារការធ្វើឱ្យប្រសើរឡើងនៃផលិតកម្មឧស្សាហកម្ម និងការកើនឡើងយ៉ាងខ្លាំងនៃពាណិជ្ជកម្ម»។ វិស័យឧស្សាហកម្មនៅតែបន្តជាកត្តាជំរុញដ៏សំខាន់នៃកំណើន ដោយសារតម្រូវការខាងក្រៅសម្រាប់គ្រឿងអេឡិចត្រូនិកនាំចេញសំខាន់ៗ បានរួមចំណែកក្នុងការបង្កើនផលិតកម្ម។ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់វៀតណាមក៏ត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យសេវាកម្ម និងបរិមាណផលកសិកម្មមានស្ថិរភាពផងដែរ។

បកប្រែដោយ Duy Hoan