ក្នុងស្មារតីផ្តល់ជំនួយ "ខ្ពស់បំផុត លឿនបំផុត ទាន់ពេលវេលា" ដល់គ្រួសារដែលរងការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដោយសារគ្រោះធម្មជាតិ បញ្ជាការដ្ឋានយោធភូមិភាគទី៧ ដកប្រាក់ជាង ២៦ ពាន់លានដុង ពីមូលនិធិរបស់យោធភូមិភាគ និងកៀរគរធនធានពីអង្គភាពអាជីវកម្មក្នុងតំបន់  ដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងខេត្តចំនួន ៩ នៅភាគខាងជើង ដែលទទួលរងការខូចខាតដោយសារព្យុះលេខ៣។

leftcenterrightdel
 

leftcenterrightdel
ក្រុមការងារនៃយោធភូមិភាគទី៧ ផ្តល់ជំនួយដល់មូលដ្ឋាន

តាមនោះ យោធភូមិភាគទី៧ បានប្រគល់សម្ភារៈ បរិក្ខារប្រើប្រាស់ចាំបាច់ដើម្បីជួយប្រជាជនក្នុងខេត្តចំនួន ៩ គឺ៖ខេត្ត Hai Phong, Hai Duong, Quang Ninh, Lang Son, Cao Bang, Thai Nguyen, Yen Bai, Lao Cai និង Phu Tho។  សម្ភារៈ បរិក្ខារប្រើប្រាស់ចាំបាច់ដែលគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទទួលបានរួមមាន៖ អង្ករ អាហារស្ងួត ទឹកផឹក អាវពោង មី អាហារកំប៉ុង។ល។

ថ្លែងមតិក្នុងពិធីប្រគល់សម្ភារៈ បរិក្ខារប្រើប្រាស់ចាំបាច់ដល់មូលដ្ឋាននានា លោកឧត្តមសេនីយ៍ត្រី Tran Vinh Ngoc បានឲ្យដឹងថា៖ “គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៧ កម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគទី៧ រួមជាមួយនឹងអង្គភាពអាជីវកម្ម ចែករំលែកការខាតបង់យ៉ាងជ្រាលជ្រៅ ការឈឺចាប់ និងការលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារព្យុះលេខ៣ នាពេលថ្មីៗនេះ។ កម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគសង្ឃឹមថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងរណសិរ្សមាតុភូមិនឹងចាត់ចែង និងដឹកជញ្ជូនសម្ភារៈសំខាន់ៗ ដើម្បីជួយឧបត្ថម្ភប្រជាជនភ្លាមៗ។ ដោយហេតុនេះ សូមចូលរួមពួតដៃ និងរួមកម្លាំងជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីជួយប្រជាជនជំនះពុះពារផលវិបាកដោយសារព្យុះ និងទឹកជំនន់៕

បកប្រែដោយ Huyen Trang