អញ្ជើញចូលរួមមានលោកបណ្ឌិត Kongkeo Xaysongkham បណ្ឌិតសភាវិទ្យាសាស្ត្រសេដ្ឋកិច្ច​ និងសង្គមឡាវ;​​ លោក សាស្ត្រាចារ្យរង បណ្ឌិត Ta Minh Tuan អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម; លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

leftcenterrightdel
លោកសាស្ត្រាចារ្យរង បណ្ឌិត Ta Minh Tuan អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រ សង្គមវៀតណាម (ទី ៣ ខាងឆ្វេង) ចូលរួមសិក្ខាសាលា ( រូបថត៖ vnanet.vn)

ថ្លែងនៅសិក្ខាសាលា​ សាស្ត្រាចារ្យរង បណ្ឌិត Ta Minh Tuan បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក  ទំនាក់ទំនងរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា​ ត្រូវបានពូនជ្រំនិងអភិវឌ្ឍឥតឈប់ឈរ។  ប្រទេសទាំងបីមានប្រពៃណីសាមគ្គីភាព និងស្អិតរមួត ហើយបច្ចុប្បន្នប្រទេសទាំងបីកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសការប្រកួតប្រជែងពីប្រទេសធំៗ ជម្លោះនៅតំបន់ជាច្រើនក្នុងពិភពលោក  និងបញ្ហាប្រឈមផ្នែកសន្តិសុខមិនប្រពៃណី រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការរត់ពន្ធទំនិញ ការជួញដូរអាវុធធុនស្រាល ការបំពុលបរិស្ថាន សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ សន្តិសុខទឹក ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុ។

បញ្ហាប្រឈមទាំងនេះមិនត្រឹមតែជះឥទ្ធិពលខ្លាំងដល់ប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជាប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីទៀតផង។ ប្រទេសទាំងបីអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមទាំងនេះ ដោយធ្វើការួមគ្នារយ៉ាងជិតស្និទ្ធដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តខាងនយោបាយ សមភាព និងស្មោះត្រង់។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមសិក្ខាសាលា (រូបថត៖ vnanet.vn)

នៅឯសិក្ខាសាលា ប្រតិភូទាំងឡាយបានស្តាប់របាយការណ៍ និងបទអន្ដរាគមន៍លើខ្លឹមសារចំនួន៣។ ទីមួយកំណត់និន្នាការអភិវឌ្ឍក្នុងតំបន់ និងសកលលោកដែលប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់វៀតណាម ឡាវ និងកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី។ ទីពីរគឺវិភាគគោលនយោបាយការបរទេសរបស់វៀតណាម ឡាវ និងកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន។ ទីបីគឺលើកដំណោះស្រាយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីក្នុងបរិបទជាក់លាក់នៃប្រទេសនីមួយៗ តំបន់និងពិភពលោក។

លទ្ធផលនៃសិក្ខាសាលានេះនឹងជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ស្ថាប័នទាំងបីនៃប្រទេសទាំងបីផ្តល់អនុសាសន៍នូវគោលនយោបាយជូនរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដើម្បីទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា៕

បកប្រែដោយ​ Pham Diep