ឥទ្ធិពលរបស់វៀតណាមក្នុងតំបន់អាស៊ីកើនឡើងយ៉ាងខ្លាំង
កប.អនឡាញ - នាថ្ងៃទី ២៣ ខែកញ្ញា វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលមានទីស្នាក់ការនៅទីក្រុង Sydney ប្រទេសអូស្ត្រាលី បានប្រកាសសន្ទស្សន៍អំណាចអាស៊ី។ ក្នុងចំណោមប្រទេសទាំងនោះ អាមេរិកនៅតែជាប្រទេសដែលមានឥទ្ធិពលខ្លាំងបំផុតបន្ទាប់មកគឺប្រទេសចិន។
គួរកត់សម្គាល់ថា ការស្រាវជ្រាវនេះបង្ហាញថា ឥទ្ធិពលរបស់វៀតណាមនៅក្នុងតំបន់បានកើនឡើង។ ជាពិសេស ឥទ្ធិពលរបស់វៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈវិស័យការទូត ធនធាននាពេលអនាគត និងទំនាក់ទំនងសេដ្ឋកិច្ច។ ក្នុងនោះ ឥទ្ធិពលលើផ្នែកការទូត វប្បធម៌ និងធនធាននាពេលអនាគតមានភាពប្រសើរឡើង និងត្រូវបានកើនឡើងជានបន្ដបន្ទាប់គឺ ៣.៣ ពិន្ទុ ១.៩ ពិន្ទុ និង ១.៨ ពិន្ទុ។
|
|
ឥទ្ធិពលរបស់វៀតណាមក្នុងតំបន់អាស៊ីកើនឡើងយ៉ាងខ្លាំង |
ការស្រាវជ្រាវលើសន្ទស្សន៍អំណាចអាស៊ី (Asia Power Index) ចេញប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ Lowy នៅថ្ងៃទី ២៣ ខែកញ្ញាដោយបង្ហាញថា អាមេរិកនៅតែជាប្រទេសមានឥទ្ធិពលបំផុតនៅក្នុងតំបន់ជាមួយនឹង ៨១.៧ ពិន្ទុ។ បន្ទាប់គឺចិនមាន ៧២,៧ ពិន្ទុ បន្ទាប់មកឥណ្ឌាមាន ៣៩,១ពិន្ទុ ហើយទី ៤ គឺជប៉ុនមាន៣៨,៩ ពិន្ទុ និងទី៥ គឺអូស្ត្រាលីមាន ៣១,៩ ពិន្ទុ។
កម្រិតឥទ្ធិពលរបស់បណ្ដាប្រទេសត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៨ រួមមាន៖ ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារជាតិ ការទូត វប្បធម៌ សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា លទ្ធភាពនៃការស្ដារ និងធនធាននាពេលអនាគត។ ក្នុងនោះ កម្រិតឥទ្ធិពលរបស់អាមេរិកនៅអាស៊ីត្រូវបានបង្ហាញយ៉ាងខ្លាំងបំផុតនៅក្នុងបណ្តាញការពារជាតិ វប្បធម៌ សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា លទ្ធភាពនៃការស្ដារ និងធនធាននាពេលអនាគត។ ឥទ្ធិពលរបស់ចិនត្រូវបានបង្ហាញយ៉ាងខ្លាំងបំផុតនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងការទូត។ ឥទ្ធិពលរបស់អូស្ត្រាលីត្រូវបានបង្ហាញច្បាស់បំផុតនៅបណ្តាញការពារជាតិ លទ្ធភាពនៃការស្ដារ និងឥទ្ធិពលវប្បធម៌៕
បកប្រែដោយ Pham Diep