leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Thanh Hung ថ្លែងក្នុងជំនួប

នៅក្នុងកិច្ចប្រជុំ បន្ទាប់ពីបានស្តាប់ថ្នាក់ដឹកនាំ មេបញ្ជាការនៃអង្គភាពនានា រាយការណ៍អំពីការងារត្រៀមរៀបចំរួចមក ថ្នាក់ដឹកនាំ និងមេបញ្ជាការកងពលធំ ក្តាប់បានស្ថានភាព ការយល់ដឹង ស្មារតី ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្មាភិបាល យុទ្ធជនដែលចូលរួមបំពេញភារកិច្ចបាញ់គ្រាប់ពិតក្នុងសមយុទ្ធឆ្នាំ២០២៤។

ស្ថាប័ន និងអង្គភាពទាំងឡាយធ្វើបានល្អក្នុងការរៀបចំទាំងទីលានហ្វឹកហាត់ ទម្រង់ សញ្ញាសម្គាល់ ឧបករណ៍ហ្វឹកហាត់ សព្វាវុធ និងបរិក្ខារ ជាពិសេសធ្វើបានល្អក្នុងការអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីភារកិច្ចជូនកម្មាភិបាល យុទ្ធជន។ អាស្រ័យលើនេះ កម្មាភិបាល យុទ្ធជន ១០០% ដែលចូលរួមបាញ់គ្រាប់ពិតមានការយល់ដឹងល្អ មានស្មារតីទទួលខុសត្រូវ និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះភារកិច្ច។

leftcenterrightdel
កម្មាភិបាល យុទ្ធជននៃអង្គភាពនានាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចបាញ់គ្រប់ពិត

ថ្លែងក្នុងជំនួប លោកវរសេនីយ៍ឯក Nguyen Thanh Hung បានស្នើថា នាពេលខាងមុខ ស្ថាប័ន អង្គភាពនានា បន្តពិនិត្យ និងបំពេញរាល់ការងាររៀបចំយ៉ាងហ្មត់ចត់ ជាពិសេសការងារធានាសុវត្ថិភាព បន្តអប់រំឱ្យបានហ្មត់ចត់អំពីស្ថានភាពភារកិច្ច និងកសាងការប្តេជ្ញាចិត្តសម្រាប់កម្មាភិបាល យុទ្ធជន។ ក្នុងពេលធ្វើសមយុទ្ធ កម្មាភិបាលនិងយុទ្ធជនត្រូវកំណត់ភារកិច្ចឱ្យបានល្អ មានជំនឿជាក់ខ្លួនឯង រួបរួមគ្នា ជំនះរាល់ការលំបាក ធ្វើសកម្មភាពឱ្យបានល្អ កម្ទេចគោលដៅបានភ្លាមៗ ល្អខាងបច្ចេកទេស ល្អគ្រាន់បើខាងយុទ្ធវិធី ធានាសុវត្ថិភាពជាដាច់ខាត៕

បកប្រែដោយ Duy Hoan