leftcenterrightdel
ពិធីទទួលស្វាគមន៍ក្រុមនាវាហ្វឹកហ្វឺននៃកងទ័ពជើងទឹកម៉ាឡេស៊ី

ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកញ្ញា មេបញ្ជាការនាវានឹងចូលជួបសម្តែងការគួរសមនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់លេខ ៤ និងវិទ្យាស្ថានកងទ័ពជើងទឹក។ នាយទាហាននិងនាវិកចូលរួមការប្រកួតកីឡា ការផ្លាស់ប្តូរវប្បធម៌ ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងជាមួយកម្មាភិបាល និងយុទ្ធជននៃកងទ័ពជើងទឹកវៀតណាម និងទៅទស្សនារម្មណីយដ្ឋានមួយចំនួននៅខេត្ត Khanh Hoa។

ដំណើរទស្សនកិច្ចរបស់ក្រុមនាវាកងទ័ពជើងទឹកម៉ាឡេស៊ី រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ ការយោគយល់គ្នានិងទំនុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរវៀតណាម និងម៉ាឡេស៊ី៕

បកប្រែដោយ Pham Diep