ថ្លែងមតិក្នុងពិធីបើក លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានអះអាងថា ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់អាស៊ាន ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរបស់ចិន វៀតណាមនិងអាស៊ានបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយចិន និងដៃគូដើម្បីជំរុញយ៉ាងខ្លាំងក្លានូវកម្លាំងចលករសម្រាប់កំណើនថ្មី ដោយបន្តរួមចំណែកជាក់ស្តែងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។

* នារសៀលថ្ងៃដដែល លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានជួបសន្ទនាជាមួយលោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

leftcenterrightdel
លោក Ho Duc Phoc ជួបសន្ទនាជាមួយលោក Ding Xuexiang (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នៅក្នុងកិច្ចសន្ទនា ឧបនាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការជំរុញឲ្យទំនាក់ទំនងវៀតណាម-ចិនកាន់តែស៊ីជម្រៅ។ លោក Ho Duc Phoc បានស្នើថា ភាគីទាំងពីរសហការយ៉ាងសកម្មដើម្បីរៀបចំឲ្យបានល្អនូវដំណើរទស្សនៈកិច្ច និងកិច្ចប្រជុំជាន់ខ្ពស់ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរសំខាន់ៗរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាពេលខាងមុខ។ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវវឌ្ឍនភាពថ្មី ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោកដែលឆ្លងកាត់ព្រំដែនវៀតណាម-ចិន។ លោក Ho Duc Phoc សង្ឃឹមថា ប្រទេសចិននឹងបន្តបង្កើតលក្ខណៈងាយស្រួលសម្រាប់ផលិតផលកសិកម្ម និងជលផលវៀតណាម លើកទឹកចិត្តធុរកិច្ចចិនក្នុងការវិនិយោគលើគម្រោងមានគុណភាពខ្ពស់ ប្រសិទ្ធភាព បច្ចេកវិទ្យាខ្ពស់ និងវិស័យថ្មីនៅវៀតណាម អនុវត្តយ៉ាងសកម្មនូវសកម្មភាពផ្លាស់ប្តូរមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ និងទេសចរណ៍។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ដោយវាយតំលៃខ្ពស់ និងឯកភាពជាមួយសំណើសហប្រតិបត្តិការរបស់លោក Ho Duc Phoc លោក  Ding Xuexiang បានអះអាងថា បក្ស និងរដ្ឋាភិបាលចិនចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសជាមួយប្រទេសជិតខាងរបស់ចិន។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាជំនួបជាន់ខ្ពស់ បង្កើនទំនុកចិត្តផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការផ្លាស់ប្តូរមនុស្សធម៌ ពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងគ្រប់គ្រងជម្លោះឲ្យបានល្អ រួមគ្នាជម្រុញការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ស្របតាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh