ជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តក្វាងស៊ី (ចិន) និងមូលដ្ឋាននានារបស់វៀតណាម
កប.អនឡាញ - ក្នុងឱកាសចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន លើកទី២១ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នាថ្ងៃទី២៣ ខែកញ្ញា លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានជួបជាមួយលោក Liu Ning សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សតំបន់ស្វយ័តជនជាតិ Zhuang Guangxi (ប្រទេសចិន)។
លោក Ho Duc Phoc បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងអ្នកជិតខាង មិត្តភាព និងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន ព្រមទាំងគាំទ្រទំនាក់ទំនងប្រពៃណីរវាងខេត្ត Guangxi និងមូលដ្ឋាននានាវៀតណាម។
|
|
លោក Ho Duc Phoc ជួបជាមួយលោក Liu Ning (រូបថត៖ baochinhphu.vn) |
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លោក Ho Duc Phoc បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន៖ ជំរុញការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវគោក សមុទ្រ និងផ្លូវអាកាស; ពន្លឿនការសាងច្រកទ្វារព្រំដែនឆ្លាតវៃ ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងក្នុងតំបន់...; បន្តសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងព្រំដែន តាមឯកសារច្បាប់ទាំងបី ស្ដីពីព្រំដែនគោកវៀតណាម-ចិន សហការឲ្យបានទាន់ពេលវេលាដើម្បីដោះស្រាយករណីដែលកើតឡើង...
លោក Liu Ning បានអះអាងថា គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Guangxi នឹងអនុវត្តយ៉ាងហ្មត់ចត់នូវការទស្សនៈរួមជាន់ខ្ពស់ និងសេចក្តីថ្លែងការណ៍រួមក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បន្តជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួម រវាងខេត្តក្វាងស៊ី ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានរបស់វៀតណាម ដើម្បីអភិវឌ្ឍឲ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ៕
បកប្រែដោយ Thuy Anh