leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកឯកអគ្គរដ្ឋទូត Ri Sung Guk (vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះលោក Ri Sung Guk ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ស្ថាប័នពាក់ព័ន្ធរបស់វៀតណាមនឹងសហការយ៉ាងជិតស្និទ្ធដើម្បីជួយឧបត្ថម្ភលោកឯកអគ្គរដ្ឋទូត Ri Sung Guk បំពេញបេសកកម្មដែលបានប្រគល់ជូន ព្រមទាំងជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Ri Sung Guk នឹងរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើននាពេលខាងមុខ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកឯកអគ្គរដ្ឋទូត Ri Sung Guk (vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Ri Sung Guk សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីបន្តបង្កើនការជឿទុកចិត្តផ្នែកនយោបាយ និងការយល់ដឹងគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងថ្នាក់ក្រសួង មន្ទីរ និងសាខានៃប្រទេសទាំងពីរ; សម្របសម្រួលរៀបចំសកម្មភាពដ៏មានអត្ថន័យក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដោយឈរលើមូលដ្ឋាននៃការអនុលោមតាមច្បាប់អន្តរជាតិ និងស្របតាមផលប្រយោជន៍នៃប្រទេសនីមួយៗ; ចាប់ផ្តើមឡើងវិញនូវយន្តការនៃកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កូរ៉េខាងជើង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស ដែលដឹកនាំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងសេដ្ឋកិច្ចការបរទេសកូរ៉េខាងជើងយ៉ាងឆាប់ៗ; ពង្រីកយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ កីឡា និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Ri Sung Guk បានសង្កត់ធ្ងន់ថា ការបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែអភិវឌ្ឍយ៉ាងរឹងមាំថែមទៀត គឺជាគោលជំហរឥតងាករេរបស់បក្ស និងរដ្ឋកូរ៉េខាងជើង។ លោកក៏បានអះអាងដែរថា ក្នុងអាណត្តិបេសកកម្មនៅវៀតណាម លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកូរ៉េខាងជើង និងវៀតណាម៕

បកប្រែដោយ Huyen Trang