ក្នុងបំណងថ្លែងអំណរគុណចំពោះកម្មាភិបាល និងយុទ្ធជនដែលបានខិតខំប្រឹងប្រែងដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តាំងពីព្រឹកព្រលឹម ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយក៏ប្រជាជននៃទីក្រុង Yen Bai នៅតែឈរជាជួរតាមសង្ខាងដងផ្លូវដើម្បីជំរាបលាដល់យុទ្ធជន។

leftcenterrightdel
ប្រជាជនខេត្ត Yen Bai ជូនដំណើរកម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគទី២

លោកស្រី Nguyen Thi Thanh នៅសង្កាត់ Nguyen Thai Hoc ទីក្រុង Yen Bai ចែករំលែកថា ក្នុងរយៈពេល ១២ ថ្ងៃ ជាប់ៗគ្នានៅតំបន់រងការខូចខាតដោយទឹកជំនន់ ដោយហូបបាយជុំជាមួយប្រជាជន រួមដៃសម្អាតបរិស្ថានជាមួយប្រជាជន ពណ៌អាវខៀវរបស់កងទ័ពបានក្លាយទៅជាភាពស្និទ្ធស្នាលជាមួយប្រជាជន Yen Bai។

ចែករំលែកអារម្មណ៍ដូចគ្នា លោក Nguyen Duc Quang និងលោកស្រី Pham Thi Kim Oanh នៅសង្កាត់ Nguyen Thai Hoc ទីក្រុង Yen Bai បានឲ្យដឹងថា ខេត្ត Yen Bai រងផលវិបាកយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះលេខ៣។ ក្នុងរយៈពេលកន្លងមក ខេត្ត Yen Bai បានទទួលការជួយគាំទ្រយ៉ាងសកម្មពីបណ្តាមូលដ្ឋាន កងកម្លាំងទូទាំងប្រទេស ក៏ដូចជាមិត្តអន្តរជាតិ។ ក្នុងនោះ កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី២ បានបញ្ជូនកម្មាភិបាល និងកងទ័ពជាង ១ ពាន់នាក់ រួមនឹងរថយន្ត និងសម្ភារៈជាច្រើន ដើម្បីជួយប្រជាជនសម្អាតភក់ដី និងសម្អាតផ្លូវ ជួយសង្គ្រោះប្រជាជននៅតំបន់ទឹកជំនន់នៅខេត្ត Yen Bai...៕

បកប្រែដោយ Thuy Anh