ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានទទួលស្គាល់ និងកោតសរសើរចំពោះស្ថាប័ន អង្គភាពនានាដែលបានសម្រេចខ្លឹមសារក្នុងផែនការរៀបចំសិក្ខាសាលា ធានាបាននូវគុណភាព និងតាមកាលវិភាគដែលបានដាក់ចេញ​ បំពេញបាននូវគោលបំណង និងតម្រូវការដែលបានកំណត់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងក្នុង​កិច្ចប្រជុំ​

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឱ្យស្ថាប័ន អង្គភាពនានាតាមភារកិច្ចដែលបានប្រគល់ឱ្យ បន្តត្រួតពិនិត្យខ្លឹមសារនីមួយៗ និងត្រៀមរៀបចំឱ្យបានហ្មត់ចត់ ដើម្បីអោយសិក្ខាសាលាអាចប្រព្រឹត្តទៅដោយជោគជ័យ។ បញ្ហាដែលនៅសេសសល់ និងកើតឡើងនានា ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននយោបាយ។ សម្រាប់សេចក្តីព្រាងបទអន្តរគមន៍ ត្រូវតែពិនិត្យយ៉ាងហ្មត់ចត់ និងទទួលយកមតិរបស់អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ។ ត្រៀមរៀបចំដោយហ្មត់ចត់នូវខ្លឹមសារសេចក្តីព្រាងនៃសុន្ទរកថាបើក របាយការណ៍ណែនាំ និងសេចក្តីសង្ខេប សុន្ទរកថាបិទបញ្ចប់សិក្ខាសាលា; សេណារីយ៉ូសម្រាប់ខ្លឹមសារនីមួយៗត្រូវធានាបាននូវភាពទូលំទូលាយ ស៊ីជម្រៅ និងសក្ដិសមនឹងប្រវត្តិសាស្រ្ត ៨០ ឆ្នាំនៃអគ្គស្នងការដ្ឋានយោបាយ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ដោយសង្កត់ធ្ងន់ថា ពេលវេលារៀបចំវាមិនមានច្រើនទៀតទេ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឲ្យស្ថាប័ន អង្គភាពនានាត្រូវតែខិតខំបន្ថែមទៀតក្នុងការត្រៀមរៀបចំសិក្ខាសាលា ជម្រុញការផ្សព្វផ្សាយអំពីសិក្ខាសាលា។ សម្របសម្រួលពិនិត្យ និងបំពេញបន្ថែមលើខ្លឹមសារការងារដែលបានចាត់តាំង ធានាការរៀបចំសិក្ខាសាលាប្រកបដោយជោគជ័យ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ និងក្តីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាល យុទ្ធជន នៃកងកំលាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ៕

បកប្រែដោយ Duy Hoan