CHOD ឆ្នាំ២០២៤ ក្រោមប្រធានបទ "ឥណ្ឌូប៉ាស៊ីហ្វិកនាពេលអនាគត៖ ការកសាងតំបន់ខ្លួនទីពឹងខ្លួន និងតភ្ជាប់" មានការចូលរួមពីមេដឹកនាំយោធាមកពីប្រទេស៖ សហរដ្ឋអាមេរិក កាណាដា បារាំង ចក្រភពអង់គ្លេស ឈីលី ប៉េរូ ទីម័រខាងកើត កូរ៉េខាងត្បូង ជប៉ុន ចិន ម៉ុងហ្គោលី ឥណ្ឌា ប៊ូតាន បង់ក្លាដែស នេប៉ាល់ ម៉ាល់ឌីវ ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ ប៉ាគីស្ថាន ប៉ាពួញូហ្គីណេ ហ្វីជី តុងហ្គា។ល។

ចូលរួមក្នុងកិច្ចពិភាក្សានៅ CHOD ឆ្នាំ២០២៤  លោកឧត្តមសេនីយ៍ឯក Phung Si Tan បានវាយតម្លៃខ្ពស់ចំពោះប្រធានបទដែលបានលើកឡើងដោយគណៈកម្មការរៀបចំនៅក្នុងកិច្ចប្រជុំនេះ រួមមាន៖ ការការពារប្រព័ន្ធអន្តរជាតិ; ការកសាងសមត្ថភាពក្នុងតំបន់; ឱកាស និងបញ្ហាប្រឈមសម្រាប់បច្ចេកវិទ្យាដែលទើបតែលេចធ្លោ; ចក្ខុវិស័យសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាវូបនីយកម្ម និងពិពិធកម្ម ហើយត្រៀមខ្លួនជាស្រេចក្លាយជាមិត្ត និងដៃគូដែលអាចទុកចិត្តបានរបស់បណ្តាប្រទេសក្នុងសហគមន៍អន្តរជាតិ; ក្នុងវិស័យការពារជាតិ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ សន្តិភាព និងការស្វ័យការពារ។ លោកឧត្តមសេនីយ៍ឯក Phung Si Tan ក៏បានឧទ្ទេសនាមអំពីតួនាទី និងកិត្យានុភាពរបស់កងទ័ពប្រជាជនវៀតណាមក្នុងការការពារប្រជាជនចំពោះគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលគោរព និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមបទប្បញ្ញត្តិនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិដែលវៀតណាមជាសមាជិក។ ទន្ទឹមនឹងនោះ វៀតណាមនឹងសហប្រតិបត្តិការជាមួយប្រទេសនានា ជំរុញសន្តិភាព កិច្ចសន្ទនា និងទប់ស្កាត់ការហានិភ័យនៃសង្គ្រាម រួមចំណែកក្នុងការកសាងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់ស្វាហាប់ និងជាក្បាលម៉ាស៊ីលអភិវឌ្ឍន៍របស់ពិភពលោក។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងលោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងលោកឧត្តមសេនីយ៍ទោ Johnson Mathiew នាយសេនាធិការចម្រុះឥណ្ឌារួមជាមួយប្រតិភូនៃគណៈប្រតិភូទាំងពីរនៅក្នុងជំនួប

* នៅខាងក្រៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានទទួលជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីបណ្តាប្រទេស រួមមាន៖ លោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក; លោកឧត្តមសេនីយ៍ទោ Johnson Mathiew នាយសេនាធិការចម្រុះឥណ្ឌា; លោកឧត្តមសេនីយ៍ទោ Sunrevin Ganbyamba ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធម៉ុងហ្គោលី; លោកឧត្តមនាវីទោ Pablo Niemann Figari ប្រធានអគ្គសេនាធិការការពារជាតិឈីលី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងលោកឧត្តមសេនីយ៍ទោ Sunrevin Ganbyamba ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធម៉ុងហ្គោលី

នៅក្នុងជំនួបខាងលើ លោកឧត្តមសេនីយ៍ឯក Phung Si Tan បានពិភាក្សាជាមួយបណ្តាប្រធានគណៈប្រតិភូអំពីបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាប្រទេសនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក។ ទន្ទឹមនឹងនោះ តបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រធានគណៈប្រតិភូមកពីបណ្តាប្រទេសបានឲ្យដឹងថា នឹងរៀបចំដើម្បីចូលរួម ឬបញ្ជូនគណៈប្រតិភូទៅចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិ លើកទី២ នៅទីក្រុងហាណូយ ក្នុងខែធ្នូ ឆ្នាំ២០២៤៕

បកប្រែដោយ Huyen Trang