គោលនយោបាយនិងអភិវឌ្ឍន៍៖ សេចក្ដីសម្រេចចិត្ដលើការកាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច
កប.អនឡាញ - ជាស្រុកមួយដែលមានជនជាតិភាគតិចច្រើន និងអត្រាគ្រួសារក្រីក្រខ្ពស់ជាជនជាតិភាគតិច នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ គណៈកម្មាធិការបក្សស្រុក Krong Ana (ខេត្ដ Dak Lak វៀតណាម) បានចេញសេចក្តីសម្រេច ចិត្តលេខ 07 -NQ/HU ស្ដីពី “ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅបណ្ដាភូមិនៃតំបន់ជនជាតិភាគតិចដំណាក់កាល ២០២០-២០២៥”។
បច្ចុប្បន្ន ស្រុក Krong Ana មានគ្រួសារប្រមាណ ២២.០០០ គ្រួសារ ដែលមានប្រជាជនជាង ១០ ម៉ឺននាក់ មកពីជនជាតិចំនួន ៣០ ដែលក្នុងនោះ ជនជាតិភាគតិចមានចំនួនជិត ៣០%។ ក្នុងឆ្នាំ ២០១៩ ស្រុកមានគ្រួសារក្រីក្រចំនួន ១.៥៦១ គ្រួសារ ដែលក្នុងនោះ ៨៤០ គ្រួសារជាជនជាតិភាគតិច ស្មើនឹងជាង ៥០% នៃចំនួនគ្រួសារក្រីក្រសរុប។
ជោគជ័យមួយក្នុងចំណោមជោគជ័យនៃសេចក្ដីសម្រេចចិត្ដលេខ 07-NQ/HU គឺផ្តល់ការរកស៊ីចិញ្ចឹមជីវិតដល់ជនក្រីក្រ ដើម្បីរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ជារៀងរាល់ឆ្នាំ ថវិកាស្រុកបានវិនិយោគ ១,៥ ដល់ ២ ពាន់លានដុង សម្រាប់បណ្ដាទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅបណ្ដាភូមិដែលបងប្អូនជនជាតិភាគតិចរស់នៅ។ ជាក់ស្ដែង ស្រុក Krong Ana បានផ្តល់អាទិភាពលើការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារនិងបង្កើនប្រាក់ចំណូលដល់គ្រួសារជនជាតិភាគតិចក្រីក្រ។
|
|
សមាជិកក្រុមសហករណ៍កសំណង់ភូមិ Tuor B ឃុំ Dray Sap សាងសង់សំណង់ស៊ីវិលក្នុងតំបន់ |
ក្រុមសហករណ៍សំណង់ភូមិ Tuor B ឃុំ Dray Sap ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដែលមានសមាជិកចំនួន ១២។ សមាជិកទាំងអស់ទទួលបានការបណ្តុះបណ្តាលផ្នែកសំណង់ និងបំប៉នជំនាញតាមកម្មវិធី និងគោលនយោបាយជនជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមសហករណ៍ក៏ត្រូវបានឧបត្ថម្ភម៉ាស៊ីនលាយប៉េតុងចំនួន ១ គ្រឿង រន្ទាចំនួន ១០ ឈុត រទេះរុញចំនួន ២ គ្រឿង និងសម្ភារសំណង់ផ្សេងៗទៀត។ ក្នុងរយៈពេលជិត ៤ ឆ្នាំនៃប្រតិបត្តិការ ក្រុមសហករណ៍បានចុះកិច្ចសន្យា ៣១ គម្រោងសាងសង់របង កសិដ្ឋានចិញ្ចឹមសត្វ និងលំនៅឋាន។ ប្រាក់ចំណូលគឺ ៨៥០ លានដុង ហើយប្រាក់ចំណូលជាមធ្យមរបស់សមាជិកម្នាក់ៗគឺ ១២ លានដុង/ខែ។ លោក Y Kun Kbuor ប្រធានក្រុមសហករណ៍ ឲ្យដឹងថា៖ ក្រៅពីសមាជិកផ្លូវការ ក្រុមនៅមានសមាជិកបំរុងចំនួន ២០ នាក់ដែរ ។ ខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាល និងវគ្គបំប៉នជំនាញដើម្បីលើកកម្ពសថ្វីដៃ។ ក្រុមសហករណ៍របស់យើងខ្ញុំឥឡូវនេះមានសមត្ថភាពសាងសង់សំណង់ស៊ីវិលផ្សេងៗគ្នាជាច្រើន។ ការងារទៀងទាត់ ប្រាក់ចំណូលមានស្ថិរភាព។ បើធៀបនឹងការធ្វើស្រែចំការកាលមុននោះការរៀនវិជ្ជាជីវៈ និងប្រកបរបរសំណង់មានប្រាក់ចំណូលស្ថិរភាព ហើយជីវភាពរស់នៅកាន់តែល្អប្រសើរ។ ក្រៅពីសាងសង់ក្នុងស្រុក ក្រុមសហករណ៍នៅចុះកិច្ចសន្យាសាងសង់ក្នុងឃុំជិតខាងទៀតផង»។
|
|
ការណែនាំបច្ចេកទេសដាំទុរេន ដើម្បីជំនួសដំណាំស្រូវសម្រាប់គ្រួសារជនជាតិភាគតិចនៅឃុំ Dray Sap |
បន្ទាប់ពីរយៈពេលជិត ៤ ឆ្នាំនៃការអនុវត្តសេចក្ដីសម្រេចចិត្ដលេខ 07-NQ/HU មកទល់ពេលនេះ ស្រុក Krong Ana បានបង្កើតក្រុមសហករណ៍សំណង់ និងក្រុមសហករណ៍កាត់ដេរចំនួន ៦ ក្រុម ដែលមានសមាជិកចំនួន ៨៩ នាក់។ សមាជិកនៃក្រុមសហករណ៍សំណង់មានការងារគ្រប់គ្រាន់ និងប្រាក់ចំណូលជាមធ្យម ៦ លានដុង/ខែ ឡើងទៅ។ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ស្រុកបានរៀបចំវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ២៦ ដែលមានសិក្ខាកាមចំនួន ៨១០ នាក់ចូលរួម។ រហូតមកទល់នឹងពេលនេះ អត្រាពលករដែលបានទទួលការបណ្តុះបណ្តាលមាន ៦៨,៦៨% ហើយអត្រាពលករដែលបានទទួលការបណ្តុះបណ្តាលមានសញ្ញាបត្រ និងវិញ្ញាបនបត្រសម្រេចបាន ២៥,២%។ លើសពីនេះ ស្រុកក៏បើកវគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាព។ គោលដៅដល់ឆ្នាំ ២០២៩ ស្រុក Krong Ana មានពលករក្នុងវ័យពលកម្មចំនួន ៥០% ទទួលបានបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើក្រោយបណ្ដុះបណ្ដាលជាង ៨៩% និង ៩៥% នៃពលករជនជាតិភាគតិចបានទទួលព័ត៌មានអំពីទីផ្សារការងារក្នុងនិងក្រៅប្រទេស ហើយសម្រេចបាន និងលើសពីគោលដៅនាំពលករទៅធ្វើការនៅបរទេស។
លើសពីនេះ ស្រុក Krong Ana ក៏បានកសាងទម្រង់អភិវឌ្ឍន៍កសិកម្មជាច្រើនដូចជា ទម្រង់ដាំដើមកាហ្វេ និងដើមទុរេនជូនគ្រួសារចំនួន ៤០ គ្រួសារនៅក្នុងភូមិចំនួន ៤ នៃជនជាតិភាគតិច ដែលមានផ្ទៃដីសរុប ១៦ ហិកតា; ទម្រង់នៃការដាំស្រូវវក្សាដល់គ្រួសារចំនួន ៤៧ គ្រួសារ។ សកម្មភាពនៃទម្រង់នេះគឺជួយប្រជាពលរដ្ឋអំពីបច្ចេកទេស ការថែទាំ បច្ចេកទេស បង្កើនទិន្នផល និងមានប្រសិទ្ធភាព។ អាស្រ័យហេតុនេះ អត្រាគ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចមានការថយចុះយ៉ាងឆាប់រហ័ស ហើយនៅឆ្នាំ ២០២០ ស្រុក Krong Ana មានគ្រួសារក្រីក្រចំនួន ១.២៥៤ គ្រួសារ ស្មើនឹង ៥.៨១% ក្នុងនោះ គ្រួសារជនជាតិភាគតិចក្រីក្រមានចំនួន ៦៩៦ គ្រួសារ។
រហូតដល់ចុងឆ្នាំ ២០២៣ គ្រួសារក្រីក្រនៅក្នុងស្រុកនៅមាន ៨០៨ គ្រួសារ ដែលក្នុងនោះ គ្រួសារជនជាតិភាគតិចក្រីក្រនៅមាន ៤៨៣ គ្រួសារ៕
បកប្រែដោយ Pham Diep