ក្នុងអំឡុងពេលស្នាក់នៅប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីអាមេរិកនឹងពិភាក្សាជាមួយមេដឹកនាំប្រទេសម្ចាស់ផ្ទះ អំពីវិធីពង្រឹងទំនាក់ទំនងទ្វេភាគី និងសម្របសម្រួលលើអាទិភាពរួម ដូចជាការពង្រឹងការសន្យារបស់អាមេរិកនិងអាល្លឺម៉ង់ចំពោះលទ្ធិប្រជាធិបតេយ្យ និងការប្រឆាំងការរើសអើងជនជាតិជ្វីហ្វ ពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

leftcenterrightdel
រូបថតឧទាហរណ៍

បន្ទាប់ពីប្រទេសអាឡឺម៉ង់ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងបំពេញទស្សនកិច្ចនៅប្រទេសអង់ហ្គោឡា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា។ មេដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការសម្របសម្រួលលើអាទិភាពរួមមួយចំនួន រួមទាំងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ការបង្កើនសកម្មភាពលើសន្តិសុខអាកាសធាតុ និងការផ្លាស់ប្តូរថាមពលស្អាត ក៏ដូចជាការពង្រឹងសន្តិភាពនិងសន្តិសុខផងដែរ៕

តាម vovworld.vn