យោងតាម OCHA ទីភ្នាក់ងារនេះត្រូវការថវិកាជាង ៤.១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយ ដើម្បីឧបត្ថម្ភដល់ប្រជាជនប៉ាឡេស្ទីនចំនួន ៣ លាននាក់; ២.៩ ពាន់លានដុល្លារសម្រាប់ប្រជាជនស៊ូដង់ ដែលកំពុងស្ថិតក្នុងវិបត្តិជនភៀសខ្លួនធំបំផុតរបស់ពិភពលោក និង ២.៨ ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញនៃប្រទេសស៊ីរីបន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ។

leftcenterrightdel
ក្មេងស្រីប៉ាឡេស្ទីនម្នាក់កំពុងរង់ចាំទទួលអាហារពីផ្ទះបាយសប្បុរសធម៌មួយ ក្នុងពេលមានវិបត្តិឥតឃ្លាន ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ Gaza Strip នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥  (រូបថតឯកសារ៖ REUTERS/Hatem Khaled)

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មនុស្សប្រហែល ២៤០ លាននាក់នៅក្នុងតំបន់ជម្លោះ ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុកំពុងត្រូវការជំនួយជាបន្ទាន់។ នៅឆ្នាំនេះ អង្គការសហប្រជាជាតិបានទទួលជំនួយត្រឹមតែ ១២ ពាន់លានដុល្លារប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួនជាង ៤៥ ពាន់លានដុល្លារដែលត្រូវការ។ នេះក៏ជាចំនួនជំនួយប្រចាំឆ្នាំទាបបំផុតដែលអង្គការពហុភាគីធំបំផុតរបស់ពិភពលោក បានទទួលក្នុងរយៈពេលមួយទសវត្សរ៍ ហើយត្រឹមតែគ្រប់គ្រាន់សម្រាប់ជួយមនុស្ស ៩៨ លាននាក់ប៉ុណ្ណោះ ដែលតិចជាង ២៥ លាននាក់បើប្រៀបធៀបទៅនឹងឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាអ្នកផ្តល់ជំនួយមនុស្សធម៌ ឈានមុខគេរបស់ពិភពលោក ប៉ុន្តែជំនួយបានធ្លាក់ចុះយ៉ាងខ្លាំងពី ១១ ពាន់លានដុល្លារកាលពីឆ្នាំមុនមកត្រឹម ២.៧ ពាន់លានដុល្លារនៅឆ្នាំនេះ៕

តាម vovworld.vn