អ៊ីរ៉ង់ទុកចំហលទ្ធភាពនៃការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក
នៅថ្ងៃទី២១ ខែធ្នូ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា ប្រទេសរបស់លោកបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងជាមួយបេសកជនពិសេសអាមេរិក លោក Steve Witkoff កាលពីប៉ុន្មានខែមុន។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា អ៊ីរ៉ង់នៅតែបើកចំហលទ្ធភាព នៃការឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកតាមរយៈមធ្យោបាយការទូត ក្រោមលក្ខខ័ណ្ឌ «យុត្តិធម៌ និងមានតុល្យភាព»។