នេះគឺជាការដឹកជញ្ជូនជំនួយមនុស្សធម៌លើកទី ១០២ ក្រោមគំនិតផ្តួចផ្តើម “Zad Al-Izza: ពីអេហ្ស៊ីបទៅហ្គាហ្សា” ដែលបានចាប់ផ្តើមនៅចុងខែកក្កដាកន្លងទៅ។ កញ្ចប់ជំនួយនេះ រួមមានស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ ភួយ សម្លៀកបំពាក់រដូវរងា និងតង់ ចំនួន ៥,៩០០ តោន។ ឡូជំនួយបន្ទាប់កំពុងត្រូវបានរៀបចំជាបន្ទាន់ដោយមានការគាំទ្រពីអ្នកស្ម័គ្រចិត្តជាង ៣៥,០០០ នាក់នៅទូទាំងប្រទេសអេហ្ស៊ីប ហើយអាចនឹងមកដល់តំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។

leftcenterrightdel
រថយន្តដឹកជំនួយទៅកាន់តំបន់ហ្គាហ្សាឆ្លងកាត់ព្រំដែនរវាងប្រទេសអេហ្ស៊ីបនិងតំបន់ហ្គាហ្សានៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ (រូបថត៖ REUTERS)

ប្រទេសអេហ្ស៊ីបបានដើរតួនាទីនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ក្នុងអំឡុងពេល២ ឆ្នាំនៃជម្លោះ។ ទីក្រុងគែរ អះអាងថា បានដឹកជញ្ជូនជំនួយមនុស្សធម៌ជាង ៧៨០,០០០ តោនទៅកាន់តំបន់ហ្គាហ្សា ត្រូវនឹង ៧០% នៃជំនួយអន្តរជាតិសម្រប់តំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីពីខែតុលា ឆ្នាំ ២០២៣៕

តាម vovworld.vn