អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសលិទ្ធិប្រឆាំងជនជាតិជ្វីហ្វលើគ្រប់ទម្រង់ទាំងអស់
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសលទ្ធិប្រឆាំងជនជាតិជ្វីហ្វ លើគ្រប់ទម្រង់ទាំងអស់ បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១៤ ខែធ្នូ លើព្រឹត្តិការណ៍សហគមន៍របស់ជនជាតិជ្វីហ្វ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និងជិត ៣០ នាក់រងរបួស។
ក្នុងអទ្ថបទមួយនៅលើបណ្តាញសង្គម លោក Antonio Guterres បានសង្កត់ធ្ងន់ថា “បេះដូងរបស់ខ្ញុំ សូមចូលរួមរំលែកទុក្ខដល់សហគមន៍ជនជាតិជ្វីហ្វនៅជុំវិញពិភពលោកនៅថ្ងៃដំបូងនៃពិធីបុណ្យហានូកា - ពិធីបុណ្យមួយដែលប្រារព្ធអព្ភូតហេតុនៃសន្តិភាព និងជ័យជំនះនៃពន្លឺ ទៅលើភាពងងឹត”។
    |
 |
|
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ baochinhphu.vn) |
ហេតុការណ៍នេះបានកើតឡើងនៅលើឆ្នេរសមុទ្រ Bondi ក្នុងទីក្រុងស៊ីដនី។ អាជ្ញាធរស៊ីដនីចាត់ទុកថា នេះជាការវាយប្រហារភេរវកម្ម។ ក្នុងចំណោមជនរងគ្រោះមានមន្ត្រីប៉ូលីសចំនួន ២ នាក់។ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានកម្ទេច ខណៈដែលម្នាក់ទៀតត្រូវបានចាប់ខ្លួន។
នៅថ្ងៃទី ១៤ ខែធ្នូ អគ្គលេខាធិការ អ.ស.ប កំពុងមានវត្តមាននៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត ជាកន្លែងដែលលោកនឹងថ្លែងសុន្ទរកថាបើកវេទិកាពិភពលោកលើកទី ១១ នៃសហភាពអរិយធម៌អ.ស.ប (UNAOC)។ គំនិតផ្តួចផ្តើម UNAOC ត្រូវបានបង្កើតឡើងកាលពី ២០ ឆ្នាំមុន ដើម្បីលើកកម្ពស់ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមបណ្តាវប្បធម៌ និងសាសនា៕
តាម vovworld.vn