ក្រសួងមហាផ្ទៃស៊ីរីបានប្រកាសថា បម្រាមគោចរនៅ Latakia ចូលជាធរមានចាប់ពីម៉ោង ១៧៖០០ ថ្ងៃទី ៣០ ខែធ្នូ ដល់ម៉ោង ៦៖០០ ថ្ងៃទី ៣១ ខែធ្នូ (ម៉ោងក្នុងស្រុក)។ បម្រាមគោចរត្រូវបានដាក់ចេញបន្ទាប់ពីបុគ្គលជាច្រើនបានវាយប្រហារលើតំបន់លំនៅដ្ឋានដែលមានប្រជាជនភាគច្រើនជាជនជាតិ Alawite។

leftcenterrightdel
ស្ត្រីដើរតាមផ្លូវក្នុងតំបន់ជនបទ Latakia ប្រទេសស៊ីរី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ (រូបថត៖ REUTERS)

នៅថ្ងៃទី ២៨ ខែធ្នូ មនុស្ស ៣ នាក់បានស្លាប់ និងជាង ៤០ នាក់ផ្សេងទៀតរងរបួសនៅក្នុងបាតុកម្មតវ៉ាដោយសហគមន៍ជនជាតិភាគតិច Alawite បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Homs។

អាជ្ញាធរស៊ីរីនាថ្ងៃទី ២៩ ខែធ្នូបានឲ្យដឹងថា កងកម្លាំងយោធាបានបង្កើនការដាក់ពង្រាយនៅក្នុងសង្កាត់ជាច្រើននៃទីក្រុង Latakia ដែលជាផ្នែកមួយនៃវិធានការដើម្បីតាមដានស្ថានភាពជាក់ស្តែង បង្កើនសន្តិសុខនិងស្ថិរភាព ក៏ដូចជាធានាសុវត្ថិភាពរបស់ប្រជាជន និងទ្រព្យសម្បត្តិ៕

តាម vovworld.vn