ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Trump បានសម្តែងការគាំទ្រចំពោះមេដឹកនាំអ៊ីស្រាអែល ដោយលើកសរសើរលោក Netanyahu ចំពោះការប្រកាន់ខ្ជាប់នូវផែនការស្តីពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បើទោះបីជាជំនួយការ និងសម្ព័ន្ធមិត្តមួយចំនួនបានអះអាងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពន្យារពេលការអនុវត្តបទប្បញ្ញត្តិមួយចំនួននៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដែលបានចុះហត្ថលេខាកាលពីខែតុលាក៏ដោយ។ ប្រធានាធិបតីអាមេរិកក៏បានបង្ហាញពីបំណងចង់អនុវត្តដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសក្នុងពេលឆាប់ៗ ប៉ុន្តែបានសង្កត់ធ្ងន់ថា ល័ក្ខខ័ណ្ឌចាំបាច់គឺហាម៉ាសត្រូវតែរំសាយអាវុធ។

leftcenterrightdel
លោក Donald Trump និងលោក Benjamin Netanyahu (រូបថត៖ Reuters)

ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ លោក Trump ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នមិនមានភស្តុតាងណាមួយដែលបង្ហាញថា អ៊ីរ៉ង់កំពុងកសាងឡើងវិញនូវកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។

នាថ្ងៃដដែលនោះ កងពលធំ Al-Qassam ដែលជាក្រុមប្រដាប់អាវុធសំខាន់របស់ហាម៉ាស បានប្រកាសថា ខ្លួននឹងមិនរំសាយអាវុធទេ មុនពេលកងទ័ពអ៊ីស្រាអែលបញ្ចប់ការទន្ទ្រានកាន់កាប់ និងដកថយទាំងស្រុងពីតំបន់ហ្គាហ្សា។ លោក Abu Obeida អ្នកនាំពាក្យថ្មីរបស់កងពលធំ Al-Qassam បានបញ្ជាក់ថា សព្វាវុធរបស់ហាម៉ាសគឺសម្រាប់ការពារប្រជាជនប៉ាឡេស្ទីន៕

តាម vovworld.vn