នេះគឺជាការដឹកជញ្ជូនលើកទី ៨៥ ដែលអេហ្ស៊ីបបានផ្ញើទៅកាន់តំបន់ហ្គាហ្សាក្រោមគំនិតផ្តួចផ្តើម "Zad El-Izza៖ ពីអេហ្ស៊ីបទៅហ្គាហ្សា" ដែលបានចាប់ផ្តើមនៅចុងខែកក្កដាកន្លងទៅ។

leftcenterrightdel
រថយន្តដឹកទំនិញជំនួយមនុស្សធម៌ពីឧបទ្វីបស៊ីណៃរបស់ប្រទេសអេហ្ស៊ីបចូលទៅក្នុងតំបន់ហ្គាហ្សា (រូបថត៖ VOV Cairo)

អង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានឲ្យដឹងថា ការដឹកជញ្ជូនដែលបានផ្ញើទៅកាន់តំបន់ហ្គាហ្សានាថ្ងៃទី ២ ខែធ្នូ មានស្បៀងអាហារ ៥.៣០០តោន ថ្នាំពេទ្យ ៣.១០០ តោន ប្រេងឥន្ធនៈ ១.១០០ តោន ជាមួយភួយរដូវរងា សម្លៀកបំពាក់រងារ និងតង់រាប់ម៉ឺន។ កញ្ចប់ជំនួយបន្ទាប់កំពុងត្រូវបានរៀបចំហើយអាចនឹងមកដល់តំបន់ហ្គាហ្សានាប៉ុន្មានម៉ោងខាងមុខ។

អស់រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសអេហ្ស៊ីបបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទេរសម្ភារៈសង្គ្រោះជិត ៦៧០,០០០ តោនតាមផ្លូវគោកចូលទៅកាន់តំបន់ហ្គាហ្សា ស្មើរនឹង ៧០% នៃជំនួយមនុស្សធម៌អន្តរជាតិសរុបសម្រាប់តំបន់ហ្គាហ្សា៕

តាម vovworld.vn