កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៥៥ រួមជាមួយតំណាងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ និងតំបន់។ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម  បានថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិភាក្សាទូទៅ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ថ្លែងក្នុងសម័យប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩

នៅក្នុងសម័យប្រជុំពិភាក្សាទូទៅលើកដំបូង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ថ្លែងសុន្ទរកថាដោយមានសារដ៏រឹងមាំ និងទូលំទូលាយស្តីពី "ការពង្រឹងពហុភាគីនិយម ធ្វើការរួមគ្នាដើម្បីបង្កើតអនាគតប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព និងនិរន្តរភាពសម្រាប់មនុស្សគ្រប់រូប"។

ដោយអត្ថាធិប្បាយថាពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរជាលក្ខណៈសម័យកាល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ឲ្យដឹងថា សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមថ្មីៗ និងធ្ងន់ធ្ងរជាង ដូចជាការប្រកួតប្រជែងយុទ្ធសាស្រ្តដ៏តឹងរ៉ឹង ហានិភ័យនៃភាពតានតឹង ការប្រឈមមុខដាក់គ្នា និងការប៉ះទង្គិចដោយផ្ទាល់កំពុងកើនឡើង យន្តការពហុភាគី និងការជឿទុកចិត្តលើកិច្ចសហប្រតិបត្តិការពិភពលោកកំពុងត្រូវបានធ្លាក់ចុះ។ បញ្ហាប្រឈមផ្នែកសន្តិសុខមិនប្រពៃណីកំពុងរុញថយក្រោយកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់មនុស្សជាតិ។

ក្នុងបរិបទនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam បានអំពាវនាវឱ្យប្រទេសនានាពង្រឹងសាមគ្គីភាព រួមដៃគ្នាធ្វើសកម្មភាព សហការយ៉ាងជិតស្និទ្ធ និងលើកកម្ពស់តួនាទីរបស់យន្តការពិភពលោក ជាពិសេសអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ រួមទាំងអាស៊ាន ឱ្យសម្រេចបានគោលដៅខ្ពស់បំផុតគឺបញ្ចប់សង្រ្គាម លុបបំបាត់រាល់ទម្រង់នៃការជិះជាន់ និងការកេងប្រវ័ញ្ច បង្កើតសន្តិភាព និងការកសាងពិភពលោកដ៏ល្អប្រពៃ និងនាំមកនូវសុភមង្គលដល់មនុស្សជាតិ។

leftcenterrightdel
 

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ 

ចែករំលែកទស្សនៈវិស័យរបស់វៀតណាមចំពោះអនាគត លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតអនាគតរុងរឿង ហើយប្រទេសនានា ជាពិសេសប្រទេសធំៗត្រូវគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ គោរពតាមការសន្យា រួមចំណែកក្នុងការងាររួម ពង្រឹងសាមគ្គីភាព ភាពស្មោះត្រង់ ការជឿជាក់ លើកកម្ពស់ការសន្ទនា បំបាត់ការប្រឈមមុខដាក់គ្នា។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានមានប្រសាសន៍ថា ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈម កៀរគរ និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍន៍ ដោយផ្តល់អាទិភាពដល់ "តំបន់ទំនាប" ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍទាក់ទងនឹងមូលធននិយម ការផ្ទេរបច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ការសម្របសម្រួលនៃការវិនិយោគ ពាណិជ្ជកម្ម កាត់បន្ថយបន្ទុកបំណុល។

ដោយអំពាវនាវឱ្យមានការបង្កើតក្របខណ្ឌអភិបាលកិច្ចសកលឆ្លាតវៃ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានចក្ខុវិស័យរយៈពេលវែងលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាដែលកំពុងលេចឡើង ដូចជាបញ្ញាសិប្បនិមិត្ត ដើម្បីលើកកម្ពស់ការអភិវឌ្ឍរីកចម្រើន ទន្ទឹមនឹងនោះទប់ស្កាត់ការគំរាមកំហែងដល់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងមនុស្សជាតិ។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានមានប្រសាសន៍ថា ចាំបាច់ត្រូវមានគំនិតថ្មី និងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការធ្វើបរិវត្តកម្ម ដោយផ្តោតលើការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មអភិបាលកិច្ចសកល ដោយហេតុនេះជួយប្រទេសនានាពង្រឹងភាពធន់ សមត្ថភាពពឹងផ្អែកលើខ្លួនឯង។ កំណែទម្រង់យន្តការពហុភាគីត្រូវតែធានាឱ្យមានភាពប្រសើរឡើងនូវលក្ខណៈតំណាង យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងការត្រៀមខ្លួនសម្រាប់អនាគត។ ទន្ទឹមនឹងនោះ ត្រូវប្រកាន់យកមនុស្សជាមជ្ឈភាព ដែលក្នុងនោះគួរយកចិត្តទុកដាក់ជាពិសេសចំពោះការវិនិយោគ និងអភិវឌ្ឍយុវជនជំនាន់ក្រោយឱ្យទូលំទូលាយ ទាំងចំណេះដឹង និងវប្បធម៌ ដោយឈរលើតម្លៃរួម និងស្មារតីទទួលខុសត្រូវ ការលះបង់៕

បកប្រែដោយ Duy Hoan