នាថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) ក្នុងដំណើរទស្សនកិច្ចចូលរួមសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ   នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក ​To Lam​​ បានអញ្ជើញទទួលជួបលោក Brendan Nelson ប្រធានក្រុមហ៊ុន Boeing សកល ដែលជាសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ពិភពលោក។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានទទួលលោកបណ្ឌិត Brendan Nelson អនុប្រធានជាន់ខ្ពស់នៃសាជីវកម្ម Boeing និងជាប្រធានក្រុមហ៊ុន Boeing Global  (រូបថត៖ Lam Khanh/TTXVN)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាមប្តេជ្ញាបង្កគ្រប់លក្ខខណ្ឌអំណោយផល ស្របតាមច្បាប់សម្រាប់វិនិយោគិនអាមេរិកនិយាយរួម និងសម្ព័ន្ធក្រុមហ៊ុន Boeing Group និយាយដោយឡែក ធ្វើការវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។ ក្នុងស្មារតីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុន Boeing បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាមដើម្បីបំពេញនិងប្រគល់ការបញ្ជាទិញយន្តហោះដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ ជាពិសេស Boeing នឹងស្រាវជ្រាវ និងដាក់ពង្រាយការវិនិយោគលើរោងចក្រគ្រឿងបន្លាស់ និងសាងសង់ម៉ាស៊ីនយន្តហោះនិងមជ្ឈមណ្ឌលជួសជួលឧបករណ៍ដែលទាក់ទងនឹងព្រលានយន្តហោះធំៗក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រការបណ្តុះបណ្តាលធនធានមនុស្ស សហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការផ្ទេរបច្ចេកវិទ្យា និងនាំដៃគូវៀតណាមឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Boeing របស់វៀតណាម។

រីឯខ្លួនវិញ លោក Brendan Nelson បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងទស្សនៈរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋពី​សារៈសំខាន់នៃសេដ្ឋកិច្ចអាកាសចរណ៍ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោក Brendan Nelson បានសន្យាថា នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Boeing នឹងគាំទ្រដល់ការកសាងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍នៅក្នុងប្រទេសវៀតណាម; ក្នុងនោះ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការសាងសង់អាកាសយានដ្ឋាន និងកន្លែងជួសជុលយន្តហោះ៕

តាម vovworld.vn