នារសៀលថ្ងៃទី២៣ ខែកញ្ញា នៅរដ្ឋធានីវៀងច័ន្ទ លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោក Thongsavanh Phomvihane ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានមានជំនួបជាបន្តបន្ទាបជាមួយគណៈប្រតិភូ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ pasaxon.org.la)

ថ្នាក់ដឹកនាំឡាវបានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូនៅឡាវ មានសារៈសំខាន់ណាស់ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម។ ថ្នាក់ដឹកនាំឡាវបានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់អតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀតណាម ដែលប្រកៀកស្មាជាមួយកងទ័ព និងប្រជាជនឡាវ ក្នុងការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពានទឹកដីរហូតដល់ការរំដោះប្រទេសទាំងស្រុង ទទួលបានឯករាជ្យសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបទាំងឡាយ លោកឧត្តមសេនីយ៍ត្រី Huynh Dac Huong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងពិសេសវៀតណាម-ឡាវ ត្រូវបានកសាងឡើងដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ហើយក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ ដែលជាទំនាក់ទំនងពិសេសមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក៕

បកប្រែដោយ Thuy Anh