នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានជូនដំណឹងអំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម និងវិស័យផ្សេងៗទៀត ការអនុវត្តភារកិច្ចរបស់គណៈកម្មការទាំងពីរ ខ្លឹមសារសំខាន់ៗនៅក្នុងកិច្ចការនយោបាយ សតិអារម្មណ៍ និងបទពិសោធន៍នៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Lai Xuan Mon ថ្លែងក្នុងកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំងពីរបានរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសដែលរដ្ឋវៀតណាមផ្តល់ដល់កម្មាភិបាលនៃគណៈឃោសនាអប់រំមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងប្រគល់គ្រឿងឥស្សរិយយសពីរដ្ឋឡាវដល់កម្មាភិបាលនៃគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះ គណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមក៏បានប្រគល់កុំព្យូទ័រចំនួន ១០ គ្រឿងដល់គណៈឃោសនាអប់រំមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវដើម្បីបម្រើការងារ៕

បកប្រែដោយ Thuy Anh