ថ្លែងមតិក្នុងពិធីបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋ កំណត់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺជាភារកិច្ចបន្ទាន់ផង និងជាប្រចាំផង សម្រាប់ដំណើរការសុក្រិតយន្តការសេដ្ឋកិច្ចទីផ្សារ ឆ្ពោះទៅសង្គមនិយម ព្រមទាំងចាត់ទុកវិស័យសេដ្ឋកិច្ចឯកជនជាមធ្យោបាយដ៏សំខាន់មួយក្នុងការរំដោះកម្លាំងពលកម្ម ផលិតកម្ម ដើម្បីកៀរគរ បែងចែក និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាអធិបតីនៃសន្និសីទ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា សហគ្រិននឹងលើកកម្ពស់ស្មារតីស្នេហាជាតិ និងស្រឡាញ់រាប់អានចំពោះប្រជាជន។ នេះជាប្រពៃណី ជាមរតកវប្បធម៌របស់ប្រទេសជាតិ និងជាទីបង្អែកសម្រាប់ប្រទេសយើង នោះគឺប្រពៃណីជួយគ្នា​ទៅវិញទៅមកដើម្បីអភិវឌ្ឍរួម​គ្នា។  សហគ្រាស និងសហគ្រិនលើកកម្ពស់តួនាទីប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការរួមចំណែកដល់ប្រទេសជាតិ បង្កើតភាពលោតផ្លោះ ជាពិសេសនៅក្នុងរយៈពេលបច្ចុប្បន្ន បន្ទាប់ពីប៉ុន្មានឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងព្យុះទីហ្វុង Yagi នាពេលថ្មីៗនេះ។ 

នៅក្នុងសន្និសីទ ប្រតិភូទាំងឡាយបានពិភាក្សាលើបញ្ហាមូលដ្ឋានមួយចំនួន រួមទាំងការពិភាក្សាអំពីកិត្យានុភាព និងតួនាទីរបស់សហគ្រាសឯកជនខ្នាតធំ។ ប្រតិភូទាំងឡាយក៏បានលើកឡើងពីការលំបាក និងសំណើររបស់សហគ្រាស ទាក់ទងនឹងគោលនយោបាយរដ្ឋ និងការអនុវត្តទំនួលខុសត្រូវសង្គមរបស់សហគ្រាស ជាពិសេសខណៈពេលដែលប្រជាជនកំពុងព្យាយាមជម្នះពុះពារការខូចខាត និងផលវិបាកយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះ និងទឹកជំនន់៕

បកប្រែដោយ Thanh Cong