ក្នុងពិធីនេះ លោក Nguyen Huy Toan អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Thanh Tri បានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងយុទ្ធនាការ “ធ្វើឲ្យពិភពលោកស្អាត” ឆ្នាំ ២០២៤ ស្រុកនឹងដាំដើមឈើ Golden Oak ថ្មីចំនួន ៩០ ដើម នៅសួនឧទ្យាន Chu Van An ដើម្បីរួមចំណែកបង្កើនចំនួនដើមឈើក្នុងទីក្រុងថ្មីដែលបានដាំ បន្ទាប់ពីរងការខូតខាតបណ្តាលពីព្យុះទីហ្វុង Yagi; ប្រជាពលរដ្ឋគ្រប់រូបនឹងប្រើប្រាស់ធនធានប្រកបដោយភាពឆ្លាតវៃ កែច្នៃឡើងវិញ ចាត់ថ្នាក់សំណល់រឹងតាមប្រភព និងកាត់បន្ថយបរិមាណសំណល់...។

leftcenterrightdel
អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Thanh Tri លោក Nguyen Huy Toan ថ្លែងមតិក្នុងពិធីសម្ពោធ (រូបថត៖ TTXVN)

បន្ទាប់ពីពិធី  សកម្មភាពមួយចំនួនបានប្រព្រឹត្តទៅដូចជា៖ ប្រមូលសំរាម និងសម្អាតផ្លូវនៅសួនឧទ្យាន Chu Van An ឃុំ Thanh Liet ស្រុក Thanh Tri ទីក្រុងហាណូយ; ដាំដើមឈើបង្កើតទេសភាពនៅឧទ្យាន Chu Van An; ជិះកង់ដើរដង្ហែដើម្បីការពារបរិស្ថាន ក្រោមប្រធានបទ «ដំណើរបៃតង - រួមដៃគ្នាការពារបរិស្ថាន» ដើម្បីផ្សព្វផ្សាយសារ៖ កាត់បន្ថយការបំភាយឧស្ម័ន ឆ្ពោះទៅការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

យុទ្ធនាការធ្វើឲ្យពិភពលោកស្អាតជាង ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសអូស្ត្រាលី ហើយត្រូវបានចាប់ផ្តើមជាសកលដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ១៩៩៣ (ធ្វើឡើងជាទៀងទាត់នៅសប្តាហ៍ទី ៣ នៃខែកញ្ញាជារៀងរាល់ឆ្នាំ)។ រហូតមកដល់ពេលនេះ យុទ្ធនាការនេះបានទាក់ទាញការចូលរួមពីប្រទេសជាង ១៨០ ជុំវិញពិភពលោក៕

តាម​ vovworld.vn