leftcenterrightdel
គណៈប្រតិភូចូលរួមពិធីបើកបុណ្យកងទ័ព-ប្រជាជន រួមជាមួយនឹងពិធីសែនដូនតាឆ្នាំ២០២៤ (រូបថត៖ baotravinh.vn)

នៅវត្តពោធិសេរី ឃុំ Hoa Tan បញ្ជាការដ្ឋានយោធាស្រុក Cau Ke (ខេត្តTra Vinh) បានរៀបចំពិធីបើកបុណ្យកងទ័ព និងប្រជាជន អបអរសាទរ​ពិធីសែនដូនតាប្រពៃណីរបស់ប្រជាជនខ្មែរឆ្នាំ២០២៤។ ​ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ និង ២៩ ខែកញ្ញា ដោយមានសកម្មភាពផ្លាស់ប្តូរវប្បធម៌សិល្បៈ និងកីឡា បង្ហាញផលិតផលក្នុងស្រុកសំខាន់ៗ និងផលិតផល OCOP រួមទាំង​ដំណាំ សត្វ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ក្នុងឱកាសនេះ គណៈកម្មការរៀបចំកម្មវិធីបានប្រគល់អាហារូបករណ៍ជាង ១៣០  និងកង់ ១០ គ្រឿង ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក និងបានប្រគល់អំណោយចំនួន ១០ ជូនគ្រួសារក្រីក្រ ដើម្បីអបអរសាទរបុណ្យសែនដូនតា។

បកប្រែដោយ Thanh Cong