ដោយវាយតម្លៃបន្ទាប់ពីការពិគ្រោះយោបល់ជាទៀងទាត់ដែលបញ្ចប់នៅចុងខែសីហា IMF ចាត់ទុកថា ការកែលម្អនេះគឺអាស្រ័យដោយតម្រូវការខាងក្រៅដ៏រឹងមាំ ស្ថិរភាពនៃការវិនិយោគផ្ទាល់ពីបរទេស និងគោលនយោបាយសម្របខ្លួនរបស់រដ្ឋាភិបាល។

leftcenterrightdel
ការដឹកជញ្ជូនកុងតឺន័រទំនិញនាំចេញទៅកប៉ាល់នៅកំពង់ផែ Chua Ve ខេត្ត Hai Phong (រូបថត៖ vnanet.vn)

កំណើនតម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ នៅពេលដែលអង្គភាពអាជីវកម្មប្រឈមនឹងកម្រិតបំណុលខ្ពស់ ខណៈដែលវិស័យអចលនទ្រព្យនឹងងើបឡើងវិញទាំងស្រុងក្នុងរយៈពេលមធ្យម។

អតិផរណាត្រូវបានគេរំពឹងថានឹងមានការប្រែប្រួលជុំវិញគោលដៅរបស់ធនាគាររដ្ឋវៀតណាមពី ៤ ទៅ ៤.៥% នៅឆ្នាំនេះ។ IMF បានឲ្យដឹងថាអតិផរណានឹងកើនឡើងនៅឆ្នាំ ២០២៤ ជាចម្បងដោយសារតែតម្លៃម្ហូបអាហារ ទោះបីជាអតិផរណាស្នូលនឹងនៅមានកម្រិតទាប និងស្ថិរភាពក៏ដោយ។

IMF បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរហ័សរបស់រដ្ឋាភិបាលវៀតណាមក្នុងការរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ បន្ទាប់ពីដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតដែលប្រឈមនឹងឧបសគ្គជាច្រើនពីក្នុងប្រទេស និងក្រៅប្រទេស៕

បកប្រែដោយ Huyen Trang