លោក Takebe Tsutomu បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ប្រជាជនវៀតណាមចំពោះការខូចខាតដែលបណ្ដាលមកពីព្យុះលេខ៣។ លោកបានសម្ដែងនូវការយកចិត្តទុកដាក់ចំពោះគម្រោងសាកលវិទ្យាល័យវៀតណាម ជប៉ុន (VJU) ហើយសង្ឃឹមថា គម្រោងនេះនឹងក្លាយទៅជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជប៉ុន-វៀតណាម រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ លោក Takebe Tsutomu សង្ឃឹមថា សម្ព័ន្ធ/ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរនឹងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Le Minh Hung ទទួលជួបលោក Takebe Tsutomu

លោក Le Minh Hung បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានចែករំលែក និងជួយឧបត្ថម្ភភ្លាមៗសម្រាប់ការស្តារឡើងវិញបន្ទាប់ពីព្យុះទី ៣។ លោក Le Minh Hung ក៏បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-ជប៉ុន ជាពិសេស ការសន្ទនាតាមទូរស័ព្ទរវាងលោក To Lam និងលោក Kishida Fumio ប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន នាថ្ងៃទី ៣ ខែកញ្ញា សម្រេចបានលទ្ធផលសំខាន់ ជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោក Le Minh Hung បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ជប៉ុន។ លោក Le Minh Hung បានស្នើថា សម្ព័ន្ធ/ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតខ្ពស់ថ្មី៕

បកប្រែដោយ Thanh Cong