leftcenterrightdel
លោក Le Quoc Minh អគ្គនិពន្ធនាយកនៃកាសែត Nhan Dan (ប្រជាជន) ប្រធានសមាគមអ្នកកាសែតវៀតណាម ថ្លែងមតិក្នុងវេទិកា

ជាមួយនឹងវគ្គពិភាក្សាចំនួនពីរ "ដំណោះស្រាយសារព័ត៌មាន - និន្នាការ និងសក្ដានុពល", "ការអនុវត្តដំណោះស្រាយសារព័ត៌មាន៖ តើវិធីសាស្រ្ត និងគំរូបែបណាដែលមានប្រសិទ្ធភាព?" ប្រតិភូដែលចូលរួមក្នុងវេទិកានេះមានការពិភាក្សាដោយស្មោះត្រង់ អំពីដំណោះស្រាយសារព័ត៌មាន និន្នាការសារព័ត៌មានដែលទទួលបានការចាប់អារម្មណ៍ពីសាជីវកម្មសារគមនាគមន៍ និងទីភ្នាក់ងារសារព័ត៌មាននៅលើពិភពលោក ក៏ដូចជានៅវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន ថ្លែងមតិនៅវេទិកា

លើសពីនេះ មតិទាំងឡាយនៅវេទិកានេះ បង្ហាញថា ដំណោះស្រាយសារព័ត៌មាន និងសារព័ត៌មានស្ថាបនា មិនត្រឹមតែនាំមកនូវវិធីសាស្រ្តថ្មី និងវិជ្ជមានចំពោះវិស័យសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាម បញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងការរៀបចំ និងជំរុញការអភិវឌ្ឍសង្គម។ ទន្ទឹមនឹងនោះ ដំណោះស្រាយសារព័ត៌មានអាចជួយឱ្យសារព័ត៌មានផ្លូវការអះអាងនូវកិត្យានុភាពរបស់ខ្លួនចំពោះការប្រកួតប្រជែងយ៉ាងខ្លាំងសម្រាប់ព័ត៌មានពីបណ្តាញសង្គម បង្ហាញពីតួនាទីរបស់ខ្លួនក្នុងការបម្រើបក្ស រដ្ឋ និងប្រជាជន ដោយហេតុនេះជួយឱ្យកាសែតទាំងឡាយមានវិធីសាស្រ្តសមស្របបន្ថែមទៀតក្នុងសកម្មភាពសារព័ត៌មានជាក់ស្តែង រួមចំណែកជំរុញការអភិវឌ្ឍរបស់សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល។

* នៅក្នុងវេទិកានេះ ប្រតិភូទាំងឡាយបានរៃអង្គាសថវិកាបានជាង ៧១ លានដុង តាមរយៈមូលនិធិសុបិនបៃតង ដើម្បីជួយឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយសារព្យុះលេខ៣៕

បកប្រែដោយ Huyen Trang