ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់តួនាទីជាស្នូលរបស់យុវជនក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះក៏ជាឱកាសមួយសម្រាប់លើកកម្ពស់សំឡេងរបស់យុវជន និងបង្ហាញពីវិធីសាស្ត្រច្នៃប្រឌិតរបស់វៀតណាមក្នុងការធ្វើបរិវត្តកម្មឌីជីថល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

ថ្លែងក្នុងពិធីបើក លោកស្រី Pauline Tamesis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានចែករំលែកថា ក្នុងបរិបទដែលវៀតណាមកំពុងធ្វើបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស ជាមួយនឹងផលប៉ះពាល់សេដ្ឋកិច្ចសង្គមជាច្រើន ការចូលរួមរបស់យុវជនក្នុងការពិភាក្សាអំពីគោលនយោបាយ និងការធ្វើឌីជីថលូបនីយកម្ម មានសារៈសំខាន់ណាស់។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវដោះស្រាយវិសមភាព និងដែនកំណត់ក្នុងការចូលប្រើអ៊ីនធឺណិត ហើយប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីធានាឲ្យមនុស្សគ្រប់គ្នាទទួលបានការធ្វើឌីជីថលូបនីយកម្ម ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងកិច្ចសន្ទនានេះ អ្នកជំនាញជាច្រើនបានចាត់ទុកថា ដំណើរការឌីជីថលូបនីយកម្ម កំពុងផ្លាស់ប្តូរពិភពលោក ដោយនាំមកនូវឱកាស និងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកសម្រាប់ការជម្រុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ។ បច្ចេកវិទ្យាឌីជីថល ដូចជាឧបករណ៍ និងសេវាកម្មចល័ត បញ្ញាសិប្បនិមិត្ត... ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការលើកកម្ពស់តួនាទីរបស់យុវជនក្នុងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាសកលជាការចាំបាច់។ ការដែលលើកសរសើរការរួមចំណែកក្នុងវិស័យឌីជីថលរបស់យុវជន នឹងលើកទឹកចិត្តយុវជនក្នុងការផ្លាស់ប្ដូរថ្មី និងក្នុងកិច្ចសហការ ដើម្បីឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Thuy Anh