ព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះ បានទាក់ទាញអ្នកប្រាជ្ញវៀតណាម ក៏ដូចជាអ្នកស្រាវជ្រាវជាច្រើនមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៊ី។

leftcenterrightdel
វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៩ ធ្វើឡើងនៅសាកលវិទ្យាល័យ Far Eastern Federal University  (FEFU) ដែលមានទីតាំងនៅលើកោះ Russkyi ក្នុងទីក្រុង Vladivostok (រូបថត៖ vnanet.vn)

សិក្ខាសាលានេះផ្តោតទៅលើការវិភាគប្រវត្តិសាស្ត្រ នយោបាយ និងសន្តិសុខ។ អ្នកប្រាជ្ញបានបង្ហាញពីលទ្ធផលស្រាវជ្រាវអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលជះឥទ្ធិពលដល់ប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាអំពីសក្ដានុពលនៃទំនាក់ទំនងរុស្ស៊ី-វៀតណាមនាបច្ចុប្បន្ន និងទស្សនវិស័យសម្រាប់ទំនាក់ទំនងនាពេលអនាគត។ បទសុន្ទរកថាភាគច្រើនបានគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរបស់រុស្ស៊ី (សហភាពសូវៀតកាលពីមុន) ជាមួយវៀតណាម  ហើយមានបំណងចង់ពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពនេះ។

នៅឯសិក្ខសាលានេះ លោក Vitaly Naumkin - នាយកវិទ្យាសាស្ត្រនៃវិទ្យាស្ថានសិក្សាអំពីបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី បានណែនាំសៀវភៅក្រោមចំណងជើងថា "សហភាពសូវៀត និងវៀតណាមក្នុងសង្គ្រាមឥណ្ឌូចិនលើកទី ២ ឆ្នាំ ១៩៥៩-១៩៧៥" ដែលចងក្រងដោយទីភ្នាក់ងារបណ្ណសាររបស់សហព័ន្ធរុស្ស៊ី។

នៅខាងក្រៅ EEF 2024 បានប្រព្រឹត្ដទៅការផ្លាស់ប្ដូររវាងសាស្ត្រាចារ្យរង បណ្ឌិត Nguyen Chien Thang នាយកវិទ្យាស្ថានសិក្សាអំពីអឺរ៉ុប បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងលោក Evgeny Vlasov សាកលវិទ្យាធិការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ  និងមន្ត្រីសាកលវិទ្យាល័យ FEFU អំពីគំនិតផ្ដួចផ្ដើម និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Pham Diep