ក្នុងជំនួបជាមួយលោក Choi Joo Ho អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung នៅវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការធ្វើអាជីវកម្ម និងយុទ្ធសាស្ត្រវិនិយោគរបស់ Samsung នៅ​វៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បន្ថែមថា កិច្ចសហប្រតិបត្តិការនិងការវិនិយោគប្រកបដោយប្រសិទ្ធភាពរបស់ Samsung នៅវៀតណាមគឺជាគំរូមួយក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាម និងកូរ៉េខាងត្បូង។ យើងសង្ឃឹមថា Samsung បន្តចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតក្នុងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចចំណេះដឹងរបស់វៀតណាម ជាពិសេសឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជាបន្ទះឈីប semiconductor, បញ្ញាសិប្បនិម្មិត កុំព្យូធីងពពក និងការច្នៃប្រឌិត។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Choi Joo Ho អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung នៅវៀតណាម (រូបថត៖ vnanet.vn)

ជាពិសេស ជំរុញការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស បទពិសោធន៍គ្រប់គ្រង បណ្តុះបណ្តាលនិងជ្រើសរើសបុគ្គលិកវៀតណាមបន្ថែមទៀតនៅក្នុងមុខតំណែងសំខាន់ៗរបស់ Samsung; ហើយគាំទ្រ និងសហប្រតិបត្តិការជាមួយធុរកិច្ចវៀតណាម និងជួយអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

* ទទួលជួបលោក Gary Tseng អគ្គនាយកក្រុមហ៊ុន Phu My Hung (Taiwan) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះជោគជ័យដែលក្រុមហ៊ុនសម្រេចបានក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាមនាពេលកន្លងមក រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Gary Tseng អគ្គនាយកក្រុមហ៊ុន Phu My Hung (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីស្វាគមន៍ក្រុមហ៊ុន Phu My Hung បន្តពង្រីកការវិនិយោគនៅវៀតណាម ព្រមទាំងស្នើឲ្យក្រុមហ៊ុន Phu My Hung រួមជាមួយនឹងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពស៊ីវិល័យ និងទំនើប វិនិយោគនៅទីក្រុង និងអចលនទ្រព្យដើម្បីបម្រើប្រជាជនយ៉ាងច្រើន ទន្ទឹមនឹងនោះ ផ្តល់ហេដ្ឋារចនាសម្ព័ន្ធសេវាសង្គមបន្ថែមទៀត; ពិចារណាចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ វេជ្ជសាស្ត្រ និងអប់រំនៅវៀតណាម។

* ក្នុងជំនួបជាមួយលោក Nakagawa Tetsuyuki អគ្គនាយកក្រុមហ៊ុន Aeon Mall លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគនិងធ្វើអាជីវកម្មរបស់ Aeon Mall នៅវៀតណាម ដែលបង្ហាញពីការពង្រឹងការតភ្ជាប់សេដ្ឋកិច្ចទាំងពីរវៀតណាម-ជប៉ុន។ ហើយបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមគាំទ្រការធ្វើអាជីវកម្មរបស់ផ្សារទំនើប Aeon Mall ព្រោះនេះក៏ជាកម្លាំងចលករសម្រាប់បង្កើនកំណើនរបស់វៀតណាម ដែលរដ្ឋាភិបាលកំពុងលើកទឹកចិត្តយ៉ាងខ្លាំង។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Nakagawa Tetsuyuki អគ្គនាយក Aeon Mall (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីវៀតណាម អះអាងថា រដ្ឋាភិបាលត្រៀមខ្លួនបង្កើតគ្រប់លក្ខខណ្ឌ ដើម្បីជួយគាំទ្រផ្សារទំនើប Aeon Mall ធ្វើអាជីវកម្មដោយរលូននៅវៀតណាម លោកនាយករដ្ឋមន្ត្រីលើកឡើងថា ក្រុមហ៊ុនអាចស្រាវជ្រាវការវិនិយោគនៅខេត្ដ Khanh Hoa, Dak Lak, Gia Lai, Ba Ria - Vung Tau, Nghe An ... ព្រោះមូលដ្ឋានទាំងនេះជាកន្លែងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ពីវៀតណាមទៅជប៉ុន និងពីជប៉ុនទៅវៀតណាមតាមរយៈ Aeon Mall ៕

បកប្រែដោយ Thanh Cong