leftcenterrightdel
លោក Pham Thanh Ha ថ្លែងក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ប្រតិភូ និងវាគ្មិនជាន់ខ្ពស់បានពិភាក្សាអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ពិភាក្សាអំពីការអនុវត្តគំនិតផ្តួចផ្តើមតាមវិសាលភាពនៃសមាហរណកម្មហិរញ្ញវត្ថុអាស៊ាន ព្រមទាំង ដាក់ទិសដៅសម្រាប់ការធ្វើសកម្មភាពនាពេលខាងមុខនៃក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការធនាគារអាស៊ាន រួមមាន ក្រុមការងារអាស៊ានស្តីពីសមាហរណកម្មធនាគារ សេរីភាវូបនីយកម្មគណនីដើមទុន សេរីភាវូបនីយកម្មសេវាកម្មហិរញ្ញវត្ថុ ការអភិវឌ្ឍប្រព័ន្ធទូទាត់ ក្រុមការងារស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព គណៈកម្មាធិការលើកកម្ពស់សមត្ថភាពអាស៊ាន។ល។

គណៈកម្មាធិការជាន់ខ្ពស់អាស៊ានស្តីពីសមាហរណកម្មហិរញ្ញវត្ថុត្រូវបានបង្កើតក្នុងឆ្នាំ ២០១១ ក្នុងក្របខ័ណ្ឌនៃដំណើរការសមាហរណកម្មធនាគារអាស៊ាន ក្នុងបំណងតម្រង់ទិស និងសម្របសម្រួលការអនុវត្តគំនិតផ្តួចផ្តើមសមាហរណកម្មហិរញ្ញវត្ថុ-ធនាគារនៅក្នុងតំបន់អាស៊ាន៕

បកប្រែដោយ Thuy Anh