ថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានអះអាងថា ការចូលរួមយ៉ាងសកម្មរបស់ស្រ្តីនាពេលបច្ចុប្បន្ននេះគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងដំណើរការកសាងពិភពលោកពហុប៉ូលយុត្តិធម៌ និងសេរីពិតប្រាកដ។ លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃរដ្ឋសភាសហព័ន្ធរុស្ស៊ីបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន ស្ត្រីត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយសមធម៌ និងមនុស្សធម៌។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan

ក្នុងសុន្ទរកថាដែលបានកត់ត្រានៅសម័យប្រជុំពេញអង្គនៃវេទិកានេះ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា៖ វេទិកានេះបានបញ្ជូនសារដ៏រឹងមាំអំពីតួនាទីរបស់ស្ត្រី មិនត្រឹមតែក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលយ៉ាងទូលំទូលាយទៅលើសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងនៅលើពិភពលោកទៀតផង។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិត្រូវបានពង្រឹងកាន់តែខ្លាំងឡើង រួមទាំងសមិទ្ធិផលក្នុងការធានា និងការអនុវត្តសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី; តួនាទី និងកិត្យានុភាពរបស់ស្រ្តីវៀតណាមត្រូវបានបង្កើនយ៉ាងខ្លាំងលើគ្រប់វិស័យនៃជីវិតសង្គម ជាពិសេសវិស័យនយោបាយ និងសេដ្ឋកិច្ច។ល។ វៀតណាមប្តេជ្ញាបន្តគាំទ្រការអភិវឌ្ឍរបស់ស្ត្រី បង្កើតឱកាសសម្រាប់ស្ត្រីដើម្បីឈានទៅរកនិន្នាការវិជ្ជមាននៃសម័យកាល និងរួមចំណែកកាន់តែច្រើនឡើងដល់គោលដៅដ៏ថ្លៃថ្នូដែលកំណត់ដោយអង្គការសហប្រជាជាតិ៕

បកប្រែដោយ Thanh Cong